បង្ហោះផ្សាយ

ខ្មែរ

Ho

· 2019-06-04

យុវជនសម្ព័ន្ធស្រឡាញ់សន្តិភាពខេត្តមណ្ឌលគិរី ចែកអំណោយជូនដល់សិស្ស និងពលរដ្ឋក្រីក្រ ជិត៣០០នាក់

0

ខេត្តមណ្ឌលគិរីៈ ក្រុមយុវជនសម្ព័ន្ធស្រឡាញ់សន្តិភាពខេត្តមណ្ឌលគិរី  នៅព្រឹក ថ្ងៃទី០៤ មិថុនា ២០១៩ បាននាំគ្រឿងឧបភោគបរិភោគ និងសម្ភារសិក្សាជាច្រើន យកទៅចែកជូនដល់សិស្ស និងប្រជាពលរដ្ឋ នៅភូមិពូតាំង សង្កាត់រមនា ក្រុងសែនមនោរម្យ ។

លោក សាន់ ដារិទ្ធ ប្រធានក្រុមយុវជនសម្ព័ន្ធស្រឡាញ់សន្តិភាពខេត្តមណ្ឌលគិរី បានឲ្យដឹងថា អំណោយដែលយកជូនដល់ប្រជាពលរដ្ឋ និងប្អូនៗជាសិស្សានុសិស្ស នាពេលនេះ រួមមាន គ្រឿងឧបភោគបរិភោគ និងសម្ភារសិក្សា។ រីឯអំណោយដែលបានយកមកចែកជូន ក្នុងឱកាសនេះ គឺបានមកពីការកៀរគរអំណោយរបស់សប្បុរសជននានា រួមទាំងសមាជិកសមាជិការបស់ក្រុមយុវជនសម្ព័ន្ធស្រឡាញ់សន្ដិភាពខេត្តមណ្ឌលគិរី ផងដែរ។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី៤ ខែមិថុនា នេះ ក្រុមយុវជនខាងលើ បានចែកសម្ភារសិក្សាដល់ជូនសិស្ស នៃសាលាបឋមសិក្សាពូតាំង ចំនួន២១០នាក់ និងចែកជូនគ្រឿងឧបភោគបរិភោគ ដល់ប្រជាពលរដ្ឋក្រីក្រ ចំនួន៦០គ្រួសារ៕ ដោយលោក បញ្ញា

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស