Bourey

· 2019-06-05

ទោះលេងនៅ Man United មិនបានល្អ តែមានក្លឹបធំ២ ប្រជែងគ្នាចង់បាន Sanchez

0

Atletico Madrid បានចូលខ្លួនធ្វើជាគូប្រជែង Juventus និង Inter Milan ក្នុងការដណ្ដើមខ្សែប្រយុទ្ធ Manchester United នេះបើតាមការរាយការណ៍ពី El Mundo Deportivo។

តាមប្រភពខាងលើ បានរាយការណ៍ថាក្លឹបអេស្ប៉ាញ Atletico បានធ្វើការទាក់ទង ខ្សែប្រយុទ្ធសញ្ជាតិឈីលី ដែលធ្លាប់ចំនាយពេល៣រដូវកាលជាមួយនឹង Barcelona ចន្លោះឆ្នាំ ២០០១១ ដល់ ២០១៤ មុនពេលដែលរូបគេផ្លាស់ទៅលេងនៅ Arsenal។

ដោយឡែកក្លឹបអ៊ីតាលី Inter និង Juventus សុទ្ធតែបានបង្ហាញការចាប់អារម្មណ៍ចង់បាន កីឡាករលេខ៧របស់ Manchester United រូបនេះ ហើយមានការលេចលឺថាតំណាងក្លឹបបានទៅជួបជាមួយនឹងភ្នាក់ងារ Fernando Felicevich។

គួរំលឹកថា លោក Diego Simeone ធ្លាប់ដឹកនាំ ខ្សែប្រយុទ្ធរូបនេះ នៅពេលដែលអ្នកទាំងពីររួមក្រុមនៅ River Plate នៅអាហ្សង់ទីន កាលពីឆ្នាំ ២០០៨ ហើយគ្រូបង្វឹករូបនេះ មានការសរសើរ Sanchez ខណៈដែលក្លឹបកំពុងតែខ្វះខ្សែប្រយុទ្ធ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)