Khemera

· 2019-06-11

វាយប្រហារតាមដែនអាកាស នៅភាគខាងកើតអាហ្វហ្គានីស្ថាន សម្លាប់ក្រុមឧទ្ទាមតាលីបង់១១នាក់

#ឧទ្ទាមតាលីបង់# #សង្គម# #អាហ្វហ្គានីស្ថាន# #សេដ្ឋកិច្ចជាតិ#

0

ទាហានអាហ្វហ្គានីស្ថាន បានចេញរបាយការណ៍មួយ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ ថា ក្រុមឧទ្ទាមតាលីបង់យ៉ាងតិច១១នាក់ ត្រូវបានសម្លាប់ ដោយកងកម្លាំងសន្តិសុខ ដែលវាយប្រហារតាមដែនអាកាស ទៅលើគោលដៅលាក់ខ្លួនរបស់ពួកគេ នៅក្នុងស្រុក Zarmat នាភាគខាងកើត ខេត្ត Paktia របស់ប្រទេសអាហ្វហ្គានីស្ថាន។

របាយការណ៍ដដែលនោះ បានបញ្ជាក់ថា ឧទ្ទាមតាលីបង់៥នាក់ផ្សេងទៀតបានរងរបួស។ រីឯការវាយប្រហារពីលើដែនអាកាសរបស់កងកម្លាំងយោធានេះ បានធ្វើឡើង កាលពីព្រឹក ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩។ ជាមួយគ្នានេះដែរ កងកម្លាំងយោធារបស់អាហ្វហ្គានីស្ថានក៏បានរឹបអូសអាវុធយុទ្ធភណ្ឌ គ្រាប់រំសេវរបស់ពួកឧទ្ទាមផងដែរ ។

សូមបញ្ជាក់ថា ក្រុមឧទ្ទាមតាលីបង់ទាំងនោះ បាននិងកំពុងលាក់ខ្លួន នៅតាមទីតាំងផ្សេងៗ ជាពិសេស នៅក្នុងខេត្ត Pakia ខេត្ត Khost និងខេត្ត Paktika ប្រទេសអាហ្វហ្គានីស្ថាន។ ទោះជាយ៉ាងណ ក្រុមឧទ្ទាមមិនបានធ្វើអត្ថាធិប្បាយបែបណានីមួយទេ ទាក់ទងនឹងអ្វីដែលថា កម្លាំងទាហានរដ្ឋាភិបាលវាយប្រហារតាមដែនអាកាសសម្លាប់ក្រុមរបស់ខ្លួន រហូតដល់ជាង១០នាក់ខាងលើនេះឡើយ ៕ thach086

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស