
Morm
· 2019-06-11
គ្រូបារាំង ទំលាយថាកូនក្រុមរបស់លោកមួយរូប នឹងផ្លាស់ទៅលេងអោយ Real Madrid
#កូនក្រុម# #កីឡា# #ផ្លាស់ទៅលេង# #គ្រូបារាំង# #បាល់ទាត់អន្តរជាតិ#
0
គ្រូបង្វឹកជម្រើសជាតិបារាំង លោក Didier Deschamps បានទំលាយកំឡុងពេលសន្និសទីសារពត៌មានថា ខ្សែការពារស្លាបឆ្វេង Ferland Mendy របស់ក្លឹប Lyon នឹងចូលរួមជាមួយនឹង Real Madrid នៅរដូវក្ដៅនេះ។
ក្រុមមាន់គកបារាំង នឹងត្រូវជួបប្រកួតជាមួយអង់ដូរ៉ា នៅយប់ថ្ងៃអង្គារនេះ ហើយលោកបាននិយាយពីបទពិសោធន៍ជីវិត របស់ខ្សែការពារស្លាបឆ្វេងលេចធ្លោរបស់បារាំង សំរាប់ប៉ុន្មានឆ្នាំចុងក្រោយនេះ។
លោក Deschamps បាននិយាយថា៖ “កាលពី២ឆ្នាំមុន គេបានលេងនៅលីគលំដាប់ទី២ បច្ចុប្បន្នគេជិតក្លាយជាកីឡាកររបស់ Real Madrid។ គេមានការវិវត្តខ្លួន បានលឿនខ្លាំងណាស់ ហើយគេអាចលេងនៅស្លាបទាំងសងខាង។”
បច្ចុប្បន្ន Mendy ចង់ផ្ដោតអារម្មណ៍សំរាប់ការប្រកួត អោយជម្រើសជាតិរបស់ខ្លួន ហើយរូបគេនឹងចូលរួមជាមួយ Real Madrid ដើម្បីប្រជែងតំណែងជាមួយនឹង Marcelo ខណៈដែលកាលពីរដូវកាលកន្លងទៅ ខ្សែការពារប្រេស៊ីលលេងមិនបានល្អឡើយ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)