
Eang
· 2019-06-16
LV ចាប់ដៃជាមួយ Huawei នាំយកស្រោមការពារស្បែកដ៏ប្រណិតសម្រាប់ P30 និង P30 Pro
#ស្រោមការពារស្បែក# #បច្ចេកវិទ្យា# #ទូរសព្ទ# #ក្រុមហ៊ុន LV# #ទូរសព្ទ P30 Pro#
0
បើយោងតាមព័ត៌មានលើគេហទំព័រផ្លូវការរបស់ Louis Vuitton នៅប្រទេសចិន បានឲ្យដឹងថា ក្រុមហ៊ុន LV បានបញ្ចេញស្រោមការពារទូរសព្ទថ្មីមួយ ដែលធ្វើឡើងពីស្បែកដ៏ប្រណិតសម្រាប់ Huawei P30 និង P30 Pro ដែលល្បីថា Zoom មិនសំចៃអាច Zoom បានដល់ឋានព្រះច័ន្ទ។
ឡូយដល់ហើយ! គ្រាន់តែឃើញហើយ ស្ទើរតែទប់ចិត្តមិនបានតែម្តង! ស្រោមការពារទូរសព្ទម៉ាក LV នេះ គឺពិតជាសាកសមបំផុតសម្រាប់ម៉ូដែល P30 និង P30 Pro ដែលអ្នកនឹងកាន់តែកាលីបនិង ទាន់សម័យ ព្រោះតែ Huawei និង LV សុទ្ធតែជាម៉ាកដែលទទួលបានការពេញនិយមខ្លាំងនៅជុំវិញពិភពលោក។
ប្រសិនបើអ្នកកំពុងតែស្វែងរកស្រោមការពារ Huawei P30 និង P30 Pro របស់អ្នក ស្រោមការពារម៉ាក LV នេះ អាចជាជម្រើសដ៏ល្អឥតខ្ចោះប្រកបដោយប្រណិតភាពសម្រាប់អ្នកក្នុងការជ្រើសរើស។
សម្រាប់តម្លៃវិញ វាមានតម្លៃប្រហែលជាង ៤៣០ ដុល្លារ។ ដូចរៀងថ្លៃ ប៉ុន្តែកាលីបហ្មង៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)
គ្មានយោបល់