បង្ហោះផ្សាយ

ខ្មែរ

Princess Xenia

· 2019-06-20

បងម៉ៅ Romeo Lukaku សុខចិត្តចាកចេញពីក្លឹបបិសាចក្រហម Manchester United ទៅកាន់ក្របខ័ណ្ឌ Serie A ប្រទេសអុីតាលី បើទោះបីជាបានប្រាក់អាទិត្យតិចជាងនៅអង់គ្លេសក៏ដោយ

#កីឡា# #Manchester United# #ក្លឹបបិសាចក្រហម# #Romeo Lukaku# #បាល់ទាត់អន្តរជាតិ#

0

នាពេលបច្ចុប្បន្ននេះ ក្លឹបបិសាចក្រហម Manchester United កំពុងតែដុតដៃដុតជើងដើម្បីពង្រឹកក្លឹបឡើងវិញ ហើយមានកីឡាករមួយចំនួនបានចាកចេញពីក្លឹបរួចហើយ ដោយក្នុងនោះយើងឃើញមានកីឡាករ Herrera ហើយនឹងខ្សែការពារ Antonio Valencia និងមានកីឡាករមួយចំនួនទៀតគ្រោងចាកចេញដូចគ្នា។ ពេលថ្មីៗនេះ មានការរាយការណ៍មួយចំនួនបានផ្សាយថានឹងមានតារាបាល់ទាត់ម្នាក់ទៀតដែលជិតឈានដល់ការផ្លាស់ប្តូរពីក្លឹបបិសាចក្រហម ទៅកាន់ក្លឹបមួយក្នុងក្របខ័ណ្ឌ Serie A ប្រទេសអុីតាលី។

បើយោងទៅតាមសារព័ត៌មាន Daily Mail តារាបាល់ទាត់សញ្ជាតិប៊ែលស្សុីក Romeo Lukaku របស់ក្លឹប Manchester United បានយល់ព្រមផ្លាស់ទៅកាន់ក្លឹប Inter Milan នៅប៉ុន្មានខែខាងមុខនេះ ហើយមួយរយៈចុងក្រោយជាមួយលោកគ្រូបង្វឹកថ្មី Ole Gunner Solskjear មិនសូវបានដាក់អោយកីឡាករស្បែកខ្មៅរូបនេះលេងនោះទេ ដោយអោយកីឡាករវ័យក្មេងរបស់ក្លឹប Marcus Rashford ជាជម្រើស ១១នាក់ដំបូង។ បន្ថែមពីនេះទៅទៀត Lukaku ដែលត្រូវបានរាយការណ៍ថាទទួលបាន ២០ម៉ឺនផោនក្នុងមួយសប្តាហ៍ នៅ Old Trafford នឹងទទួលបានត្រឹមតែ ១៨មុឺនផោនប៉ុណ្ណោះនៅពេលទៅលេងអោយក្លឹប Inter Milan៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

គ្មាន​យោបល់