
Choum
· 2019-06-21
គ្រឿងក្នុងជ្រូកខូចគុណភាពពីប្រទេសថៃមួយឡាន ត្រូវសមត្ថកិច្ចចាប់ជាប់នៅត្រឹមស្រុកអូរជ្រៅ
#ទំនិញឆ្លងដែន# #សង្គម# #នយោបាយជាតិ#
0
ខេត្តបន្ទាយមានជ័យ៖ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ម្សិលមិញ បានស្ទាក់ចាប់រថយន្តដឹកគ្រឿងក្នុងជ្រូកខូចគុណភាពខុសច្បាប់នាំយកមកពីប្រទេសថៃមួយគ្រឿង ត្រង់ចំណុចភូមិណាកាឆាយ ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ឯក ឆេន សុវត្ថិ នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដែលដឹកនាំប្រតិបត្តិការនោះបានឲ្យដឹងថា រថយន្តដែលសមត្ថកិច្ចចាប់នោះ ម៉ាក Toyota Alphard ពណ៌ស ពាក់ស្លាកលេខបន្ទាយមានជ័យ ២B-៦៧៧៩។ ការចាប់នេះ គឺក្រោយពីមានប្រជាពលរដ្ឋល្អបានរាយការណ៍មកថា មានរថយន្តមួយគ្រឿងបានលួចដឹកគ្រឿងក្នុងជ្រូកខូចគុណភាពនាំចូលពីថៃ ចេញពីក្រុងប៉ោយប៉ែតដើម្បីឆ្ពោះទៅរាជធានីភ្នំពេញ។
ក្រោយពីទទួលបានព័ត៌មាននេះ លោកបានដឹកនាំកម្លាំងជំនាញ ចុះប្រតិបត្តិការស្ទាក់ចាប់រថយន្តនោះបាននៅលើកំណាត់ផ្លូវជាតិលេខ៥ ក្នុងភូមិសាស្ត្រ ភូមិកាឆាយ ឃុំកូប ស្រុកអូរជ្រៅ យកមកស្នងការដ្ឋានដើម្បីធ្វើការត្រួតពិនិត្យ និងឃាត់ខ្លួនអ្នកបើកបររថយន្តឈ្មោះ គូ លាងចិន ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិ២ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។
គ្រឿងក្នុងជ្រូកដែលបង្ក្រាបបានសរុបមានចំនួន១២កេស ស្មើនិង៥៧២គីឡូក្រាមក្នុងនោះមានពោះជ្រូក២០០គីឡូក្រាម, ត្រចៀកជ្រូក១៨០គីឡូក្រាម , បេះដូងជ្រូក១៥០គីឡូក្រាម, ឆ្អឹងជំនីជ្រូក២២គីឡូក្រាម និងពោះវៀនធំ២០គីឡូក្រាម។
តាមចម្លើយសារភាពពីអ្នកបើកបររថយន្តនោះថា រូបគេប្រកបមុខរបរអ្នករត់តាក់ស៊ី ទើបតែស៊ីឈ្នួលដឹកគ្រឿងក្នុងជ្រូកលើកទី១ យកទៅឲ្យថៅកែនៅឯភ្នំពេញដោយស៊ីឈ្នួលដឹក១កេស២ម៉ឺន៥ពាន់រៀល ដោយមិនដឹងថាគ្រឿងក្នុងជ្រូកមានច្បាប់រឺអត់ច្បាប់នោះទេ។
យ៉ាងណាក៏ដោយ បើតាមការបញ្ជាក់របស់លោកស្នងការរងថា គ្រឿងក្នុងជ្រូកជាងកន្លះតោននេះ គឺរង់ចាំឲ្យមន្ត្រីជំនាញកាំកុងត្រូលចុះមកធ្វើតេស្តពិនិត្យក្រែងមានការលាយផ្សំនូវសារធាតុគីមី និងសុំគោលការណ៍ពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីយកទៅដុតកម្ទេចចោល៕ វណ្ណា
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
តារាសំណាងទាំង ៤ សម្រុកកើបលាភធំក្នុងខែតុលា ជាពិសេសអ្នកឆ្នាំ កុរ យីអ៊ុនស្ទុះឡើងខ្លាំង
តើអ្នកដឹងទេ? ជំងឺរើម មានវ៉ាក់សាំងការពារ
គន្លឹះក្នុងការនិយាយ ឬជជែកជាមួយអ្នកជុំវិញខ្លួន ដើម្បីចៀសវាងកុំឱ្យមានបញ្ហា ថ្នាំងថ្នាក់ ល្អក់កករ បង្កជាជម្លោះនឹងគ្នា
ក្រោយមានលុយ បុរសតែងមានទំនាក់ទំនងស្នេហាជាមួយមនុស្សស្រី៣ប្រភេទនេះ
យោបល់ទាំងអស់ (0)