
Mouy
· 2019-06-21
«ក្បួនរកស៊ី» ដ៏មានតម្លៃទាំង ៨ ដែលអ្នកគួរសិក្សាតាមពី «ជនជាតិជ្វីប»
#ចំណេះដឹង# #អប់រំ និងការងារ# #ក្បួនរកស៊ី#
0
ពិភពលោកបានទទួលថាជនជាតិជ្វីប ជាជនជាតិដែលសម្បួរអ្នកជំនួញពូកែៗរកស៊ីច្រើនរហូតទទួលបានជំណាត់ថ្នាក់លេខមួយនៅលើពិភពលោក។ លើសពីនេះទៅទៀតជនជាតិជ្វីបតែងតែមានសេចក្តីអង់អាច ក្លាហាន និងមានស្មារតីរឹងមាំខ្លាំង មិនងាយចុះញ៉ម ឬចុះចាញ់ជាមួយខ្មាំងសត្រូវឡើយ។ លើសពីនេះទៀត ប្រជាជាតិមួយនេះត្រូវបានគេសម្គាល់ថាជាអម្បូរមនុស្សដែលមានភក្តីភាព ស្នេហាជាតិ និងហ៊ានពលិកម្ម ដើម្បីបុព្វហេតុជាតិទៀតផង។ តើមានកត្តាអ្វីខ្លះដែលនៅពីក្រោយភាពល្បីល្បាញរបស់ប្រជាជាតិមួយនេះ? នៅខាងក្រោមនេះគឺជាចម្លើយដែលបញ្ជាក់ប្រាប់ពីក្បួនរកស៊ីរបស់ជនជាតិជ្វីប៖
១. ប្រពៃណីតជំនាន់
ប្រជាជាតិមួយនេះតែងមានទម្លាប់រស់ជាមួយមនុស្សក្នុងសង្គមដែលមានទម្រង់ជាប្រពៃណី។ ពោល គឺមានន័យថាគ្រប់អ្វីៗដែលជាតិសាសន៍មួយនេះទទួលបាន និងកំពុងបន្តធ្វើមកដល់សព្វថ្ងៃសុទ្ធសឹងតែជាស្នាដៃដែលបានបន្សល់ទុករបស់វិរៈជនដែលមានវិរៈភាពអង់អាច ក្លាហាន តាំងពីបុរាណមកម្លេះ។ ដោយបុព្វបុរសរបស់ពួកគេបានរៀបចំទុកជាក្បួន និងយុទ្ធសាស្រ្តតជំនាន់សម្រាប់មនុស្សតំណរក្រោយ។
២. គិតម្តងឲ្យសម្រេច
ជនជាតិមួយនេះមិនចូលចិត្តចំណាយពេលវេលានាំគ្នាគិតរឿងច្រើន ឬដដែលៗនោះទេ។ ព្រោះពួកគេយល់ថាការប្រើប្រាស់ខួរក្បាលច្រើនលើសលុប មិនអាចធ្វើឲ្យពួកគេសម្រេចអ្វីបានឡើយ។ ផ្ទុយទៅវិញមានតែធ្វើឲ្យបញ្ញារបស់ពួកគេចុះខ្សោយថែមទៀត។ ដូចនេះបើពួកគេមានបំណងចង់ផលិត ឬបង្កើតអ្វីមួយនោះរឿងតែមួយគត់ដែលពួកគេត្រូវគិត គឺការប្តេជ្ញាចិត្ត ព្រោះកិច្ចការអ្វីក៏អាចសម្រេចឲ្យតែដំបូងមានបេះដូងប្តូរផ្តាច់ជាមួយការតាំងចិត្តជាមុន។
៣. ចាប់ផ្តើមពីតូច
ជ្វីបជាជនតែមួយគត់ដែលតែងតែយកចិត្តទុកដាក់ក្នុងការណែនាំ ទូន្មានប្រៀនប្រដៅកូនចៅរបស់ខ្លួនឲ្យចេះរៀបក្បួនក្នុងវិស័យជំនួញមុនចាប់ផ្តើមចេញរកស៊ី។ ជាងនេះទៅទៀតពួកគេតែងតែបង្រៀន និងបណ្តុះផ្នត់គំនិតក្មេងៗឲ្យចេះសម្លឹងមើលពីឱកាសក្នុងការរកស៊ីដោយមិនផ្តោតលើឱកាសតូច ឬធំ របរតូច ឬធំ និងចំណេញតិច ឬក៏ច្រើនឡើយឲ្យតែពួកគេមើឃើញថាវាចាប់ផ្តើមបានពួកគេមិនដែលបោះបង់ឱកាសនោះចោលឡើយ។
៤. អភិវឌ្ឍន៍រហូត
សម្រាប់ប្រជាជាតិមួយនេះរឿងដែលសំខាន់ និងចាំបាច់បំផុតដែលបានដក់ជាប់នៅក្នុងខួរក្បាលរបស់ពួកគេនោះ គឺការអភិវឌ្ឍជាប្រចាំដោយមិនប្រើពាក្យថាចាំសិន ឬរង់ចាំនោះទេ។ ព្រោះពួកគេយល់ថាពេលណាមានការអភិវឌ្ឍ ការផ្លាស់ប្តូរនឹងកើតមាន ពេលមានការផ្លាស់ប្តូរ មនុស្សនឹងចាប់វិវត្ត ប្រទេសជាតិច្បាស់ជាសម្បូររុងរឿង។ ហើយបើត្រលប់ទៅជំនួញរបស់ពួកគេវិញរមែងទទួលបានប្រាក់ចំណេញសន្ធឹកសន្ធាប់ខ្លាំងដោយការពង្រឹង និងពង្រីកសមត្តភាពជាប្រចាំ។
៥. បើចេះដើរ ត្រូវតែបន្តរត់
ការចាប់ផ្តើមរបស់ពួកគេមិនថាតូច ឬធំពួកគេមិនបណ្តោយឲ្យឋិតនៅមួយកន្លែងនោះទេ ពួកគេតែងគិតថាឲ្យតែរឹងមាំ ឬអាចពង្រីកបានហើយ ពួកគេកម្របណ្តោយឲ្យឱកាសកន្លងហួសខ្លាំងណាស់។
៦. ផ្តោតអារម្មណ៍
ជនជាតិមួយនេះចូលចិត្តធ្វើអ្វីមួយដោយការប្រើប្រាស់ស្មារតីផ្តោតអារម្មណ៍ ដើម្បីតម្រង់ឲ្យចំគោលដៅ។ បើនិយាយពីមុខជំនួញរកស៊ីវិញ ពួកគេតែងគិតគូយ៉ាងស៊ីជម្រៅបំផុតចំពោះអាជីវកម្មដែលបានបង្កើតឡើង និងកំពុងដំណើរការ។ ដោយពួកគេមិនដែលចាប់អារម្មណ៍មុខរបរក្រៅផ្សេងឡើយ ព្រោះពួកគេចង់ផ្តោតសំខាន់ទៅលើអាជីវកម្មតែមួយដោយយកចិត្តទុកដាក់ឲ្យបាន១០០%។
៧. ស្មោះត្រង់
បើយើងក្រលេកទៅមើលជាតិសាសន៍មួយនេះវិញ ប្រជាជនទាំងតូច ទាំងធំត្រូវបានគេកំណត់ថាស្ទើតែ១០០%ដែលមានបេះដូងភក្តីភាព និងស្មោះត្រង់ខ្លាំង។ ទាំងនេះជាហេតុនាំឲ្យប្រជាជាតិនៃប្រទេសដទៃមិនខ្លាចដាក់ទុនរកស៊ីជាមួយជនជាតិជ្វីបឡើយ។ អ្នកជំនួញជ្វីបភាគច្រើនចាប់ផ្តើមចេញរកស៊ីដោយយកភាពស្មោះត្រង់ធ្វើជាដើមទុនជាធំនាំមុខ។
៨. បើកជំហរឱកាស
នៅជ្វីបបើនិយាយអំពីឱកាសក្នុងការកស៊ីវិញ គេតែងសង្គេតឃើញមានឱកាសចំណេញច្រើន ប៉ុន្តែកាលបុរាណដ៏រាបណាភាគីជាម្ចាស់ផ្ទះមិនផ្តល់ឱកាសទេ វាជារឿងលំបាកណាស់សម្រាប់អ្នកជំនួញដែលមានបំណងចង់ឆ្លងកាត់ទៅរកស៊ីនៅទីនោះ។ ប៉ុន្តែបច្ចុប្បន្នជនជាតិជ្វីបតែងបើកជំហរឱកាសស្វាគមន៏គ្រប់អ្នកជំនួញដែលមកពីបណ្តាលប្រទេសនៅទូទាំងពិភពលោកដែលចង់បណ្តាក់ទុន ឬវិនិយោគចូលក្នុងប្រទេសរបស់ខ្លួន៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
យោបល់ទាំងអស់ (1)
Approo Farm
· 2020-04-06
អត្ថបទល្អ
- 1
ទៅកាន់