
you
· 2019-06-21
ឡាវគ្រោងដំឡើងពន្ធគ្រឿងស្រវឹង តែបន្ថយពន្ធសាំង និងម៉ូតូវិញ
0
រដ្ឋាភិបាលឡាវ គ្រោងដំឡើងពន្ធលើផលិតផលគ្រឿងស្រវឹង ហើយបន្ថយពន្ធលើផលិតផលចាំបាច់ក្នុងជីវភាពប្រជាជនដូចជា សាំង និងម៉ូតូជាដើម ប្រសិនបើច្បាប់ថ្មីចូលជាធរមាននៅខែមករា ឆ្នាំ២០២០។ នេះបើតាមការចុះផ្សាយរបស់ Vientianetimes នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩។
លោក Somdy Duangdy ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុឡាវ បានធ្វើបទបង្ហាញស្តីពីខ្លឹមសារនៃច្បាប់ពន្ធដារថ្មីនេះ ទៅកាន់សភាកាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩។ លោកបានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការអនុម័តច្បាប់ថ្មីនេះ ដើម្បីឆ្លុះបញ្ចាំងពីតថភាពសង្គមជាតិ និងស្របតាមក្របខណ្ឌអន្តរជាតិ។
ក្រោមសេចក្តីព្រាងច្បាប់ពន្ធដារថ្មីនេះ បង្ហាញថា តម្លៃពន្ធសាំងនឹងត្រូវថយពី ៩% មកនៅត្រឹម ៥% ឬពី ៣៩% មកនៅត្រឹម ៣៥% តាមប្រភេទសាំង។ ចំណែកម៉ូតូកម្លាំង ១១០សេសេស នឹងត្រូវបញ្ចុះពន្ធពី ២០% មកនៅត្រឹម ៥% តែប៉ុណ្ណោះដើម្បីជួយគាំទ្រដល់អ្នកមានចំណូលទាប។ ចំណែកពន្ធលើដំណើរអ៊ីនធើណែត ក៏ត្រូវកាត់បន្ថយផងដែរ ពី ១០% មកនៅត្រឹម ៣%។
ចំពោះការដំឡើងពន្ធវិញ ក្រៅពីផលិតផលគ្រឿងស្រវឹង រដ្ឋាភិបាលឡាវក៏គ្រោងដំឡើងពន្ធលើប្រតិបត្តិការអាជីវកម្មវាយកូនហ្គោល កាស៊ីណូ និងហ្គេមកាស៊ីណូផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ក្រុមតារានិករទាំង ៤ នេះ ច្រើនតែសម្រេចចិត្តខុសស្ទើរតែគ្រប់រឿង ព្រោះតែស្ទាក់ស្ទើរ រុញរា មិនច្បាស់លាស់
សញ្ញាទាំង ៤ បង្ហាញច្បាស់ៗថា អ្នកជាមនុស្សឆ្លាត ឈ្លាសវៃ មានបញ្ញាខ្ពស់
ទោះជីវិតអ្នកក្រប៉ុណ្ណាក៏ដោយ ហាមលោភលន់ចំពោះលុយ៤ប្រភេទនេះ
តើអ្វីទៅជា «ទឹកដោះគោជូរក្រិក» មានគុណសម្បត្តិ និងគុណវិបត្តិអ្វីខ្លះ?
យោបល់ទាំងអស់ (0)