Sothy

· 2019-06-24

អាហារទាំង៦មុខ បើញ៉ាំមិនប្រយ័ត្ន នាំអោយកើតជំងឺធ្ងន់ធ្ងរខ្លាំងណាស់

#គន្លឹះថែទាំសុខភាព# #កើតជំងឺធ្ងន់ធ្ងរ# #សុខភាព#

0

អាហារខាងក្រោមនេះបើញ៉ាំមិនប្រយ័ត្ន អាចកើតជំងឺធ្ងន់ធ្ងរអាហារជាតម្រូវការចាំបាច់សម្រាប់រាងកាយ ដើម្បី រស់រានមានជីវិត និងសកម្មភាពផ្សេងៗទៀត។

យ៉ាងណាក្តី ការបរិភោគអាហារបានល្អត្រឹមត្រូវ មានគ្រប់សារធាតុចិញ្ចឹមទើបផ្តល់នូវសុខភាព រូបរាងកាយ របស់យើង ខណៈអាហារមិនល្អ នឹងធ្វើអោយ ចុះខ្សោយមានជំងឺមិនចេះចប់។

បើអ្នកមិនបានប្រុងប្រយ័ត្នចំពោះអាហារទាំងនោះទេអ្នកនឹងមិនមានសេចក្តីសុខ ជាមួយសុខភាពល្អឡើយ។ ខាងក្រោមនេះគឺជាអាហារដែលអ្នកគួរជៀសវាបរិភោគញឹកញាប់ព្រោះវាមិនបានផ្តល់អត្ថប្រយោជន៍ដល់អ្នកឡើយ៖

១) អាហារមានជាតិខ្លាញ់ច្រើន

ខ្លាញ់គឺជាប្រេងអ៊ីដ្រូហ្សែន ដែលបង្កើនជាតិកូឡេស្ដេរ៉ុលអាក្រក់។ វាគឺជាកត្តាមួយធ្វើឱ្យបេះដូងមានបញ្ហា ដោយ សរសៃឈាម ឬរលាកសន្លាក់។ ដូច្នេះអាហារដែលសម្បូរខ្លាញ់សូមកុំបរិភោគច្រើនពេក។

២) អាហារចៀន

អាហារចៀនគឺជាក្រុមបង្កជំងឺមហារីក ខូចសរសៃប្រសាទ ។ អាហារចៀន សុទ្ធតែមានផ្ទុកសារធាតុមិនមានប្រយោជន៍ ទាំងអស់ ហើយការទទួលយកសារធាតុនេះច្រើន នឹងធ្វើអោយមានជំងឺជៀសមិនផុសឡើយ។

៣) អាហារដុតលើភ្លើងមានផ្សែង

នៅពេលសាច់ត្រូវបានដុត ជាតិខ្លាញ់នឹងធ្លាក់ទៅលើភ្លើង បង្កឱ្យកើតជាតិពុល ។ ជាតិពុលនេះអាចជាប់នឹងសាច់ ហើយវាគឺជាភ្នាក់ងារបង្កជំងឺមហារីកសុដន់ ក្រពេញប្រូស្ដាត និងតម្រងនោម។

៤) ត្រីមានជាតិបារ៉ត

បារ៉តបង្កជំងឺដូចជា ខូចសរសៃប្រសាទ ស្បែកមានបញ្ហា សាច់ដុំខ្សោយ ថ្លង់ និងអាចបណ្ដាលអោយស្លាប់។

៥) អាហារដាក់ប្រអប់ស្នោ

ប្រអប់ស្នោគឺជាប្លាស្ទិកច្នៃ ហើយការដាក់អាហារដោយផ្ទាល់ជាមួយនឹងវាគឺដូចជា បរិភោគជាតិពុលដែរ។ សារធាតុមានក្នុងស្នោ អាចបង្កជំងឺដូចជាមហារីកសុដន់ ក្រពេញប្រូស្ដាត កើតទឹកនោមផ្អែម ធាត់ និងខូចមុខងារទីរ៉ូអ៊ីត។

៦) ការទទួលទានស្ករច្រើនជ្រុល

វាគឺជាមូលហេតុដែលនាំអោយកើតទឹកផ្អែមច្រើន ដោយសារតែការទទួលជាតិផ្អែមលើសលុប៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)