
Viseth
· 2019-06-26
ក្មេងប្រហែលចេះជក់ ប្រសិនបើមានសាច់ញាតិ ជាអ្នកជក់បារី
#ក្មេងចេះជក់បារី# #សង្គម# #សេដ្ឋកិច្ចជាតិ#
0
ក្រុមអ្នកស្រាវជ្រាវ ជនជាតិអាមេរិក បាននិយាយថា ក្មេងៗជំនាន់ក្រោយ ជនជាតិអាមេរិក នឹងអាចចេះជក់បារី ប្រសិនបើ ឪពុកម្តាយ របស់ពួកគេ ឬ មានសាច់ញាតិ ជាអ្នកជក់បារី ។
លោក Mike Vuolo នៃមហាវិទ្យាល័យ Purdue ព្រមទាំងលោក Jeremy Staff នៃមហាវិទ្យាល័យ Pennsylvania បានធ្វើការពិនិត្យ ទិន្នន័យដែលទទួលបាន ពីឪពុកម្តាយចំនួន ៣១៤នាក់ និង ក្មេងៗ ដែលមានអាយុចាប់ពី១១ឆ្នាំ ឡើងទៅ ចំនួន ៣១៤នាក់។
លទ្ធផលបានបង្ហាញថា ៨ភាគរយ នៃក្មេងៗ ដែលគ្មានឪពុកម្តាយ ជាអ្នកជក់បារី បានចាប់ផ្តើមជក់បារី កាលពីឆ្នាំមុន។ ដោយឡែកក្មេងៗ ដែលមានសាច់ញាតិ ជាអ្នកជក់បារី ២៣ភាគរយទៅ ២៩ភាគរយ បានចាប់ផ្តើមចេះជក់លឿន ជាងអ្នកដែល គ្មានសាច់ញាតិ ជាអ្នកជក់ទៅទៀត ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
យោបល់ទាំងអស់ (0)