Savady

· 2019-06-28

ទិដ្ឋភាពជុំវិញកិច្ចប្រជុំ​G-20 នៅប្រទេសជប៉ុន

#ទិដ្ឋភាពជុំវិញកិច្ចប្រជុំG-20 នៅប្រទេសជប៉ុន# #សង្គម# #នយោបាយជាតិ#

0

មេដឹកនាំប្រទេស មានសេដ្ឋកិច្ចរីកចម្រើន ទាំង​២០នៅលើពិភពលោក​ បានជួបពិភាក្សាគ្នា នៅទីក្រុងអូសាកាប្រទេសជប៉ុន ។​ នៅក្នុងកិច្ចប្រជុំនោះត្រូវបានគេវាយតម្លៃថា​សង្គ្រាមពាណិជ្ជកម្ម ដែលបង្កឡើង ដោយលោកត្រាំ គ្រប់ដណ្តប់នៅក្នុងកិច្ចប្រចុំទាំងមូល​។ លោកត្រាំត្រូវបានគេចាប់អារម្មណ៍បំផុត នៅក្នុងកិច្ចប្រជុំលើកនេះ ដោយភាពតានតឹងនៅលើពិភពលោក​នាពេលបច្ចុប្បន្ន បង្កឡើងដោយលោកត្រាំតែម្នាក់គត់។

ប៉ុន្តែ​នៅក្នុងជំនួបជាមួយបណ្តាមេដឹកនាំ​មុនកិច្ចប្រចាប់ផ្តើម ប្រធានាធិបតីដូណាលត្រាំ​បានបង្ហាញពីភាពជិតស្និទ្ធជាមួយបណ្តាមេដឹកនាំទាំងអស់ដែលចូលរួម ។

លោកត្រាំបានទៅដល់​ប្រទេសជប៉ុន​កាលពីថ្ងៃទី២៧ខេមិថុនា​ដោយលោកបានជួបពិភាក្សាជាមួយ ប្រទេសជាម្ចាស់ផ្ទះនិងជា សម្ព័ន្ធមិត្តដ៏ជិតស្និទ្ធបំផុតនៅក្នុងតំបន់អាស៊ី​។ នៅថ្ងៃទី​២៨ ក្រៅពីកិច្ចប្រជុំ​ G20 ​ប្រធានាធិបតីអាមេរិកមានជំនួបទ្វេភាគីជាច្រើន ក្នុងនោះ ជំនួបសំខាន់បំផុតគឺជាមួយប្រធានាធិបតី ចិន លោក ស៊ី ជីនពីង ។

ក្រៅពីនេះ លោកត្រាំជួបពិភាក្សា ជាមួយនាយករដ្ឋមន្ត្រី​ឥណ្ឌា ស្តីពីពណិជ្ជកម្មដូចគ្នា ដោយអាមេរិក ដំឡើងពន្ធនាំចូលពីឥណ្ឌាផងដែរ​។​ក្រៅពីនេះលោកត្រាំ ជួបពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ី លោកពូទីន៕MEO085

ខាងក្រោមនេះជាទិដ្ឋភាពនៃ ការជួបគ្នាយ៉ាងស្និទ្ធស្នាលរវាងមេដឹកនាំប្រទេសមានសេដ្ឋកិច្ចខ្ពស់ទាំង​២០នៅលើពិភពលោក៖





សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)