you

· 2019-06-28

Man Utd ដកខ្លួនពីការតាមប្រម៉ាញ់ Harry Maguire បន្ទាប់ពីមិនអាចឆ្លើយតបនឹងតម្លៃផ្ទេរ ១០០លានផោន

#កីឡា# #ក្លឹប Man Utd# #បាល់ទាត់អន្តរជាតិ#

0

ក្លឹបបិសាចក្រហម​ Man Utd គ្រោងបោះបង់ការតាមប្រមាញ់កីឡាករ Harry Maguire បន្ទាប់ពីទទួលដំណឹងថា កីឡាកររូបនេះមានតម្លៃផ្ទេរ១០០លានផោន។ បើទោះបីជា Man Utd ចង់បានខ្សែការពារកណ្តាលសញ្ជាតិអង់គ្លេសរូបនេះដើម្បីជាផ្នែកសំខាន់នៃផែនការរបស់លោក Ole Gunnar Solskjaer នៅពហុកីឡាដ្ឋាន Old Trafford ក៏ដោយ ក៏ប៉ុន្តែពួកគេបានវាយតម្លៃត្រឹម៦០លានផោនប៉ុណញណោះ។ Man Utd មានការភ្ញាក់ផ្អើលនៅពេលក្លឹប Leicester ទាមទារ៩០លានផោននិងបូកបន្ថែម១០លានផោនទៀតគឺស្មើរនឹង១០០លានផោន។

ក្លឹប Leicester បានចំណាយត្រឹម១៧លានផោនប៉ុណ្ណោះ នៅពេលផ្ទេរ Harry​ ពីក្លឹប Hull មកកាលពីឆ្នាំ២០១៧ ហើយបានកសាងខ្លួនរហូតដល់មានឱកាសបង្ហាញមុខក្នុងក្រុមជម្រើសជាតិអង់គ្លេស។ នៅពេលនេះគេនៅចាំមើលថា តើក្លឹប​ Man City ដែលចាប់អារម្មណ៍ Harry ដែរនោះអាចឆ្លើយតបនឹងតម្លៃដែលកំណត់១០០លានផោនដោយក្លឹប Leicester ដែរឬយ៉ាងណា៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)