
Pov
· 2019-06-30
កីឡាករវ័យក្មេង Man Utd ទើបទិញបានក្លាយទៅជាខ្សែការពារ ថ្លៃបំផុតទាំង១០ក្នុងប្រវត្តិសាស្ត្រ
#កីឡាករវ័យក្មេង Man Utd# #កីឡា# #បាល់ទាត់អន្តរជាតិ#
0
Aaron Wan-Bissaka ដែល Man Utd ទើបទិញបានក្នុងតម្លៃថ្លៃ បានធ្វើឲ្យកីឡាករអង់គ្លេសរួបនេះក្លាយ ទៅជាខ្សែការពារថ្លៃបំផុតទាំង១០ក្នុងប្រវត្តិសាស្ត្រដូច Van Dijk និង Mendy ជាដើម។វេបសាយកីឡាករ 90MIN បានរាយការណ៍ថាតម្លៃ ៥០ លានផោន (៦៣ លានដុល្លារ) ថ្លៃពេកសម្រាប់កីឡាករវ័យ ២១ឆ្នាំដែលបានបង្ហាញខ្លួន តិចជាង៥០ប្រកួត សម្រាប់ឈុតធំ។
យ៉ាងណាក្តី កីឡាករវ័យក្មេងដែលបានបង្ហាញខ្លួន ដំបូងក្នុងឈុតធំឲ្យ Crystal Palace កាលពីរដូវកាលមុនបង្ហាញភាពជោគជ័យគួរឲ្យចាប់អារម្មណ៍ ដោយបានបញ្ឈប់គូបដិបក្ខដោយជោគជ័យ ក្នុងការព្យាយាមរកឱកាសស៊ុតចំនួន ១២៩ ដង គិតជាមធ្យមគេអាចបិទគូប្រកួត មិនឲ្យស៊ុតចេញ ឬ បញ្ជូនកើត ៣,៧ ដងក្នុង១ប្រកួត។
ដោយឡែក ក្នុងចំណោមខ្សែការពារថ្លៃបំផុតទាំង១០ មាន៤នាក់គឺជាខ្សែការពាររបស់ Man City ដែលក្នុងនោះមានដូចជា៖ Aymeric Laporte, Benjamin Mendy, Kyle Walker និង John Stones សរុបថ្លៃប្រមាណ ២៦០លានដុល្លារ ដែលសុទ្ធសឹងជាកីឡាករដែល Pep Guardiola ទិញយកមកអភិវឌ្ឍ Manchester City ដោយរៀបចំពីប្រព័ន្ធការពារខាងក្រោមមុនគេ ក្រោយអតីតគ្រូបង្វឹក Barcelona ទៅដឹកនាំក្លឹបនៅអង់គ្លេស។
នេះគឺជា ខ្សែការពារថ្លៃបំផុតទាំង១០ក្នុងប្រវត្តិសាស្ត្របាល់ទាត់៖
១ Virgil Van Dijk ផ្ទេរពី Southampton ទៅ Liverpool ក្នុងតម្លៃ ៧៥លានផោន (៩៥ លានដុល្លារ) ឆ្នាំ២០១៨
២ Lucas Hernandez ផ្ទេរពី Atletico Madrid ទៅ Bayern Munich ក្នុងតម្លៃ ៦៨ លានផោន (៨៦ លានដុល្លារ) ឆ្នាំ ២០១៩
៣ Aymeric Laporte ផ្ទេរពី Athletic Bilbao ទៅ Manchester City ក្នុងតម្លៃ ៥៧ លានផោន (៧២ លានដុល្លារ) ឆ្នាំ ២០១៨
៤ Benjamin Mendy ផ្ទេរពី Monaco ទៅ Manchester City ក្នុងតម្លៃ ៥២ លានផោន (៦៥ លានដុល្លារ) ឆ្នាំ ២០១៧
៥ David Luiz ផ្ទេរពី Paris Saint-Germain ទៅ Chelsea ក្នុងតម្លៃ ៥០ លានផោន (៦៣ លានដុល្លារ) ឆ្នាំ ២០១៦
៦ Kyle Walker ផ្ទេរពី Tottenham ទៅ Manchester City ក្នុងតម្លៃ ៥០ លានផោន (៦៣ លានដុល្លារ) ឆ្នាំ ២០១៧
៧ Aaron Wan-Bissaka ផ្ទេរពី Crystal Palace ទៅ Manchester United ក្នុងតម្លៃ ៥០ លានផោន (៦៣ លានដុល្លារ) ឆ្នាំ ២០១៩
៨ John Stones ផ្ទេរពី Everton ទៅ Manchester City ក្នុងតម្លៃ ៤៧,៥ លានផោន (៦០ លានដុល្លារ) ឆ្នាំ ២០១៦
៩ Eder Militao ផ្ទេរពី Porto ទៅ Real Madrid ក្នុងតម្លៃ ៤២ លានផោន (៥៣ លានដុល្លារ) ឆ្នាំ ២០១៩
១០ Davinson Sanchez ផ្ទេរពី Ajax ទៅ Tottenham ក្នុងតម្លៃ ៣៦,៦ លានផោន (៤៦ លានដុល្លារ) ឆ្នាំ ២០១៧៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)