
Net
· 2019-06-30
ឆ្នាំក្រោយនឹងមានស្មាតហ្វូន 5G តម្លៃក្រោម ៣០០ ដុល្លារ
0
Xiaomi និងម៉ាកសញ្ញាសាខា Redmi របស់ខ្លួន ត្រូវបានគេស្គាល់ថាអាចផលិតស្មាតហ្វូនលក់ក្នុងតម្លៃទាប ដែលមានលក្ខណៈសម្បត្តិមិនចាញ់ស្មាតហ្វូនតម្លៃថ្លៃឡើយ។ ជាក់ស្ដែងគេឃើញការបញ្ចេញលក់ Mi Mix 3 5G មានតម្លៃប្រមាណជាង ៦០០ ដុល្លារប៉ុណ្ណោះ ធូរថ្លៃជាងស្មាតហ្វូន 5G ដទៃទៀត។ប៉ុន្តែ Redmi ឲ្យតម្រុយថានៅឆ្នាំ ២០២០ នឹងមានស្មាតហ្វូនតម្លៃធូរមិនគួរឲ្យជឿ។
លោក Lu Weibing អ្នកចាត់ការទូទៅនៅក្រុមហ៊ុន Redmi បានបញ្ជាក់លើគណនី Weibo របស់ខ្លួនថាស្មាតហ្វូន 5G តម្លៃ ២០០០ យ័ន (ប្រមាណ ២៩១ ដុល្លារ) នឹងលេចមុខនៅពាក់កណ្ដាលឆ្នាំ ២០២០ ខាងមុខ។
គួរដឹងថានៅឆ្នាំ ២០២០ ការប្រើប្រាស់ 5G អាចនឹងរីកធំឡើង ហេតុនេះរំពឹងថានឹងមានក្រុមហ៊ុនជាច្រើនបញ្ចេញស្មាតហ្វូន 5G ដែលមានតម្លៃធូរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
យោបល់ទាំងអស់ (0)