Sourkeat

· 2019-06-30

លោកត្រាំជាប្រធានាធិបតីអាមេរិក ទីមួយ ឈានជើងចូលដល់ទឹកដីកូរ៉េខាងជើង

#ត្រាំជួបគិម ជុងអ៊ុននៅព្រំដែន# #សង្គម# #នយោបាយជាតិ#

0

ធិបតីអាមេរិកដូណាលត្រាំ ក្លាយជាប្រធានាធិបតីអាមេរិកទីមួយនៅក្នុងប្រវត្តិសាស្ត្រ ដែលបានឈានជើងចូលដល់ទឹកដីកូរ៉េខាងជើង ។ កន្លងមកមានតែអតីតប្រធានាធិបតីប៉ុណ្ណោះ បានទៅកាន់កូរ៉េខាងជើង​។

ប្រធានាធិបតីអាមេរិក ដូណាលត្រាំ និបប្រធានាធិបតីកូរ៉េខាងត្បូង​លោក​​Moon Jae in ​បានទៅកាន់តំបន់ព្រំដែន ជួបជាមួយមេដឹកនាំ​កូរ៉េខាងជើង​គីមជុងអ៊ុន ។ នេះជាជំនួបលើកទី​៣ រវាង​លោកត្រាំនឹងគីមជុនអ៊ុន ។

ប្រធានាធិបតីអាមេរិក ដូណាលត្រាំ និង គីម ជុងអ៊ុន​បានជួបគ្នា​ដាច់ដោយឡែក​ ក្នុងបន្ទប់ពិភាក្សា​សម្ងាត់ ។ មុននោះក៏មានជំនួបពិភាក្សាត្រីភាគី រវាង លោកត្រាំ គីម ជុងអ៊ុន និងម៉ូនជេអ៊ីន ។ មុនពេលជូនពិភាក្សាសម្ងាត់ភាគី មេដឹកនាំគីមជុងអ៊ុនបានបញ្ជាក់ថា លោកពិតជាផ្ញាក់ផ្អើល ដោយការអញ្ជើញ​នៅលើបណ្តាញ​Twitter ពីជំនួបនេះ ។ ចំណែកប្រធានាធិបតីដូណាលត្រាំ បានអរគុណដល់មេដឹកនាំកូរ៉េខាងជើង ពីជំ នួបនេះ ដោយចាត់ទុកថាជាពេលវេលាដ៏អស្ចារ្យបំផុត​។

លោកត្រាំបានលើកឡើងទៀតថា​ប្រសិនបើមេដឹកនាំ គីជុងអ៊ុន មិនមកទេនោះ អ្នកសារព័ត៌​មាន នឹងសួនាំលោកបញ្ហាជាច្រើន តែពេលនេះ លោក ​​​​​​​​​​​​​​​​​​​​​​​​​នឹងមិនមានអ្វី មករំខានទៀតឡើយ។ ​ចំណែកលោក គីមជុងអ៊ុន បានលើកឡើងថា លោកមានទំនាក់ទំនងបុគ្គលយ៉ាងល្អជាមួយ ដូណាលត្រាំ ។ទាំងនោះហើយទោះមានជំនួបដោយមិនព្រៀងទុកបែបនេះ ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស