
EATH
· 2019-07-01
ទោះក្លាយជាមហាសេដ្ឋី តែ Bill Gates និងភរិយា តែងលាងចានជាមួយគ្នា ក្នុងជីវិតអាពាហ៍ពិពាហ៍ ២៥ឆ្នាំ
#ចំណេះដឹង# #មហាសេដ្ឋី Bill Gates# #លាងចានជាមួយគ្នា# #អប់រំ និងការងារ#
0
គ្រប់គ្នាប្រហែលជាគិតថា ជាភរិយារបស់មហាសេដ្ឋី លុយពាន់លានដុល្លារ មិនចាំបាច់ធ្វើកិច្ចការងារផ្ទះនោះទេ ប៉ុន្តែសម្រាប់អ្នកស្រី Melinda ដែលជាភរិយាមហាសេដ្ឋី Bill Gates គឺមិនមែនបែបនោះទេ។ អ្នកស្រីតែងធ្វើការងារផ្ទះជានិច្ច ហើយអ្វីដែលពិសេសនោះ គឺអ្នកស្រីតែងនៅចង្រ្កានបាយជាមួយស្វាមី ដើម្បីលាងចានជាមួយគ្នា រហូតមកទល់បច្ចុប្បន្ន។
លោក Bill Gates និងភរិយា Melinda
ចំណុចនេះ អាចថានេះជាអាថ៌កំបាំងមួយ ដែលជួយឲ្យទំនាក់ទំនងស្នេហារបស់អ្នកស្រី និងលោក Bill Gates នៅតែស្អិតរមួត ផ្ទុយពីគូស្វាមីភរិយាជាមហាសេដ្ឋីមួយចំនួនទៀត។
នៅក្នុងបទសម្ភាសន៍ជាមួយ Business Insider អ្នកស្រី Melinda បានចែករំលែកថា អ្នកស្រីបានជួបស្វាមី កាលពីឆ្នាំ ១៩៨៧ ពេលអ្នកស្រីចាប់ផ្ដើមធ្វើការនៅក្រុមហ៊ុន Microsoft។ ក្រោយធ្លាក់ក្នុងអន្លង់ស្នេហ៍គ្នា អ្នកទាំង២ បានរៀបការ និងមានកូន ៣នាក់។ ពួកគេទាំង២ ក៏បានបង្កើតមូលនិធិសប្បុរសធម៌ធំបំផុតក្នុងលោកផងដែរ គឺមូលនិធិ Bill & Melinda Gates Foundation។
អ្នកស្រី Melinda និងលោក Bill ពេលក្លាយជាគូស្វាមីភរិយាថ្មោងថ្មី
យ៉ាងណាក្ដី អ្នកស្រីបានឲ្យដឹងថា ជីវិតអាពាហ៍ពិពាហ៍ ពីដំបូងឡើយ មិនសូវជាល្អនោះទេ ដោយសារអ្នកស្រីតែងមានអារម្មណ៍ឯកា អំឡុងពេលមានផ្ទៃពោះកូនដំបូង ដោយសារលោក Bill Gates រវល់ខ្លាំង ក្នុងនាមជា CEO របស់ Microsoft។ ជាសំណាងល្អ អ្វីៗបានប្រែជារលូន ដោយសារពួកគេទាំង២ តែងប្រើពេលវេលាជាមួយគ្នា ដើម្បីចែករំលែករឿងរ៉ាវ និងទុក្ខលំបាកក្នុងចិត្ត។ ពួកគេបានចាប់ផ្ដើមលាងចានជាមួយគ្នា តាំងពីពេលនោះមក។ អ្នកស្រីបញ្ជាក់ថា ការលាងចាន ជាការងារសាមញ្ញមួយ តែអ្នកស្រីជឿថា ការចែករំលែកការទទួលខុសត្រូវ រវាងស្វាមី និងភរិយា អាចរួមចំណែកឲ្យគូស្វាមីភរិយា កាន់តែរីករាយ និងមានសុភមង្គល៕
លោក Bill Gates ជាមួយភរិយា និងកូនទាំង ៣
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
យោបល់ទាំងអស់ (0)