
sean
· 2019-07-05
ជួយស៊ែរផង!! ខេម អំពាវនាវដល់សប្បុរជនដើម្បីផ្តល់ជំនួយដល់អ៊ុំស្រីនិងកូនកំសត់ទាំងពីរដែលរកព្រឹកខ្វះល្ងាច
#រឿងនិទាន និងប្រលោមលោក# #ខេម# #កម្សាន្ត#
0
ថ្មីៗនេះតារាចម្រៀងសំឡេងស្អក ខេម ដែលមានកេរ្ត៍ឈ្មោះបោះសំលេងនៅលើវិថីសិល្បៈដែលទស្សនិកជនភាគច្រើនស្គាល់តាមរយៈការបកស្រាយបទចម្រៀង កំសត់ មនោសញ្ចេតនា និង ញាក់ជាដើម។
ខេម ក្រោយពីបានឃើញព័ត៍មានចុះផ្សាយអំពីអ៊ុំស្រីម្នាក់ដែលរស់នៅយ៉ាងលំបានវេទនាជាមួយកូនស្រីដ៏កំសត់ទាំងពីរក្នុងខ្ទមស្លឹកបាក់បែក ដោយយកមេឃធ្វើជាដំបូល បានធ្វើឲ្យម្ចាស់បទ "ជីវិតអ្នកក្រ" បង្ហាញពីក្តីអាណិតអាសូ អារម្មណ៍ក្តុកក្តួលយ៉ាងខ្លាំង និង មិនអាចឈរមើលដោយភ្នែកទទេបាន។ ភ្លាមៗនោះលោកបានសរសេររៀបរាប់អំពាវនាវទៅដល់សប្បុរសជនថា "ជំរាបសួរបងប្អូនខ្មែរគ្រប់រូប ខ្ញុំមិនដឹងថាគាត់ជាអ្នកណាទេប៉ុន្តែដឹងតែម្យ៉ាងទេគឺគាត់ជាខ្មែរដូចខ្ញុំ ហើយអ្វីដែលខ្ញុំចាំមិនភ្លេចនោះគឺ ខ្ញុំក៏ធ្លាប់ឆ្លងកាត់នូវរស់ជាតិជីវិតនេះដែរ ខ្ញុំមានបំណងចង់ធ្វើដំបូលជូនគាត់ មានបងប្អូនណាចង់ចូលរួមនិងខ្ញុំទេ"។ ភ្លាមៗនោះធ្វើអ្នកគាំទ្ររូបលោករាប់រយនាក់កោតសរសើរនូវទង្វើដ៏ល្អប្រពៃនេះ៕
អត្ថបទដោយ៖ សុក លក្ខិណា
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)