
KIMSENG
· 2019-07-08
រដ្ឋាភិបាលមីយ៉ាន់ម៉ាបានកាត់បន្ថយតម្លៃដី ១០ភាគរយនៅក្នុងទីក្រុងរ៉ង់ហ្គូន
0
ភ្នំពេញៈ រដ្ឋាភិបាលមីយ៉ាន់់ម៉ាបានកាត់់បន្ថយតម្លៃដីធ្លី១០ភាគរយនៅក្នុងរដ្ឋធានីមីយ៉ាន់ម៉ា គឺទីក្រុងរ៉ង់ហ្គូន សម្រាប់ឆ្នាំសារពើពន្ធ ២០១៩-២០២០នេះ ដើម្បីគាំទ្រដល់ប្រតិបត្តិការលក់កាន់តែច្រើន ក៏ដូចជាលើកទឹកចិត្តដល់ម្ចាស់ដីក្នុងការបង់ពន្ធជូនរដ្ឋ។
ការកាត់បន្ថយនេះ ត្រូវបានចេញផ្សាយដោយនាយកដ្ឋាន ប្រាក់ចំណូលផ្ទៃក្នុងរបស់រដ្ឋាភិបាលកាលពីខែមុន ហើយតម្លៃទាំងនេះនឹងត្រូវប្រើសម្រាប់ការវាយតម្លៃពន្ធលើការលក់អចលនទ្រព្យ។
នាយកគ្រប់គ្រងក្រុមហ៊ុនគេហទំព័រ iMyanmarHouse.com លោក U Nay Min Thu បានឱ្យដឹងថា ការកាត់បន្ថយតម្លៃបែបនេះបានអនុវត្តន៍ បន្ទាប់ពីត្រូវបានរកឃើញថាតម្លៃស្តង់ដាររបស់រដ្ឋាភិបាលមានតម្លៃខ្ពស់ជាងតម្លៃទីផ្សារពិតប្រាកដ។
លោកបន្តថា តម្លៃដែលត្រូវបានកាត់បន្ថយនេះ អាចជំរុញការលក់ក៏ដូចជាលើកទឹកចិត្តឱ្យប្រជាជនកាន់តែច្រើន លើការបង់ពន្ធចំពោះការលក់ដី។ លោកបានបន្ថែមថា ការធ្វើបែបនេះ នឹងរឹតតែជាការល្អសម្រាប់ចំណូលថវិកា របស់រដ្ឋាភិបាលក្នុងការប្រមូលចំណូលឱ្យបានខ្ពស់។
លោក U Htoo Myat Naing អ្នកជំនាញអចលនទ្រព្យរូបនេះបានឱ្យដឹងថា រដ្ឋាភិបាលនឹងត្រូវធ្វើលើសពីការកាត់បន្ថយតម្លៃដី១0ភាគរយ ដើម្បីកាត់បន្ថយការគេចពន្ធ។ ការកាត់បន្ថយតម្លៃ១០ភាគរយនេះ នឹងមិនមានផលប៉ះពាល់ខ្លាំងនៅពេលដែលទីផ្សារអចលនទ្រព្យនោះទេ។ ការកាត់បន្ថយតម្លៃដីដោយគ្មានការកាត់បន្ថយអត្រាពន្ធ នឹងមិននាំមកនូវការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ទៅលើទីផ្សារឡើយ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)