Ratha

· 2019-07-18

ដាច់ហ្វ្រាំង ក្រឡាប់ឡាន ច្រើនត្រឡប់ពីលើភ្នំ របួស៣នាក់

#ក្រឡាប់# #សង្គម# #តារាខ្មែរ#

0

ខេត្តឧត្ដរមានជ័យ÷រថយន្ដមួយគ្រឿងដាច់ហ្វ្រាំងពេលចុះចំណោតពីលើភ្នំដងរ៉ែក ក្រឡាប់ជាច្រើនត្រឡប់ ខូចរថយន្ដទាំងស្រុង ធ្វើឲ្យមនុស្សប្រុសស្រី៣នាក់រងរបួសធ្ងន់ កាលពីវេលាម៉ោង២និង១៥នាទីរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ៦៧ ត្រង់ចំណុចចំរាក់ទី១ ផ្លូវឡើងភ្នំ ស្ថិតនៅភូមិជើងភ្នំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ។

ប្រភពពីកន្លែងកើតហេតុប្រាប់ថា មុនកើតហេតុពណ៌លឿង ពាក់ស្លាកលេខភ្នំពេញ 5A -0829 បើកបរចុះពីលើភ្នំ ដល់ចំណុចកើតហេតុបានដាច់ហ្វ្រាំងក្រឡាប់ធ្លាក់ពីលើផ្លូវ បណ្តាលឲ្យរងរបួសធ្ងន់ ចំនួន ០៣ នាក់ ប្រុស និងរថយន្តត្រូវខូចទាំងស្រុង។

សមត្ថកិច្ចបានអោយដឹងថា អ្នករងរបួសរួម មានឈ្មោះដូចខាងក្រោម ៖

១- ឈ្មោះ ឈួន អូរ ភេទប្រុស អាយុ២៣ ឆ្នាំ រស់នៅភូមិសាវាំង ឃុំស្វាយជ្រុំ ស្រុកមេសាង ខេត្តព្រៃវែង រងរបួសធ្ងន់ ( ជាអ្នកបើកបរ )

២- ឈ្មោះ កែង ផ្លូវ ភេទប្រុស អាយុ៤០ ឆ្នាំ រស់នៅភូមិជាមួយគ្នា រងរបួសធ្ងន់

៣- ឈ្មោះ លឺញ ម៉ៅ ភេទប្រុស អាយុ១៨ ឆ្នាំ រស់នៅភូមិជាមួយគ្នា រងរបួសធ្ងន់។

ក្រោយពេលកើតហេតុកម្លាំងនគរបាលស្រុកអន្លង់វែង បានចុះទៅកាន់កន្លែងកើតហេតុ ជួយអន្តរាគមន៍យកជនរងគ្រោះទៅកាន់បន្ទីរពេទ្យបង្អែកស្រុក ដើម្បីជួយសង្គ្រោះ៕ ដោយ ៖ វណ្ណា


សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស