Sorn
· 2019-07-26
គ្រូស្វាយរៀង តបវិញយ៉ាងណា ចំពោះសម្ដីគ្រូក្រោននិយាយម្សិលមិញនេះ?
#កីឡា# #ការតបសំដី# #គ្រូបង្វឹកក្រុមស្វាយរៀង# #បាល់ទាត់អន្តរជាតិ#
0
លោក ស៊ុម វណ្ណា គ្រូបង្វឹកក្រុមភ្នំពេញក្រោន បាននិយាយកាលពីម្សិលមិញនេះថាលោកចង់បង្អាក់ដំណើរឈ្នះរហូតរបស់ក្រុមព្រះខ័នរាជស្វាយរៀងក្នុងសប្ដាហ៍ទី ១៧នេះ។ ដោយមិនអាចឈ្នះ ក៏ត្រូវតែស្មើឱ្យបានដែរ។

លោក Conor Nestor
ឆ្លើយតបជាមួយការអះអាងខាងលើរបស់គ្រូក្រោន លោក Conor Nestor គ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀង បានបង្ហាញចំណាប់អារម្មណ៍ដែរថា៖ “ខ្ញុំគោរពចំពោះមតិរបស់គាត់ ខ្ញុំគិតថាគាត់និយាយអ្វីដែលមនុស្សជាច្រើនកំពុងគិត។ ថ្ងៃទី២៦ខែសីហាឆ្នាំ ២០១៨គឺជាពេលចុងក្រោយដែលកីឡាកររបស់យើងចាញ់ការប្រកួត ដូច្នេះប្រសិនបើក្រោនអាចយកឈ្នះយើង យើងនឹងអបអរចំពោះពួកគេ។ ប៉ុន្តែយើងនៅកន្លែងដែលយើងនៅ ព្រោះយើងបានផ្ដោតលើការបង្កើតអ្វីដែលជារបស់យើង ការជោគជ័យយើង មិនមែនមកពីការចង់បញ្ឈប់នរណានោះទេ”។

លោក ស៊ុម វណ្ណា
សម្រាប់សំនួរថា តើក្រុមស្វាយរៀងនឹងឈ្នះការប្រកួតថ្ងៃអាទិត្យនៅទឹកដីក្រោនចុងសប្ដាហ៍នេះទេ? លោក Conor បានបញ្ជាក់ថាលោកតែងតែជឿជាក់លើក្រុម និងគោរពដល់ដៃគូប្រកួតជានិច្ច ដូចដែលក្រុមបានធ្វើកន្លងមក៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
អាចទេដែលថា លោគ្រូបង្វឹកបណ្តោះអាសន្ន Solskjaer កំពុងត្រៀមខ្លួនដើម្បីដឹកនាំក្លឹប Manchester United នៅរដូវកាលក្រោយ? បន្ទាប់ពីបន្តយកឈ្នះក្នុងទឹកដីកាលពីយប់មិញ
កម្រមានណាស់! លោក អូប៉ាម៉ា លើកនិយាយរឿង Messi មិនជោគជ័យក្នុងជម្រើសជាតិអាហ្សង់ទីន
ក្រុមហ៊ុន Apple នឹងបើកដំណើរការកាតឥណទានថ្មីជាមួយ Goldman ។ តើ Perks មានតំលៃវាឬទេ?
អាហារ ៧ មុខល្អបំផុតសម្រាប់សុខភាពក្រលៀន ដោយជួយលៀងសម្អាតនិងបន្សុទ្ធជាតិពុលថែមទៀត
យោបល់ទាំងអស់ (0)