បង្ហោះផ្សាយ

ខ្មែរ

Chhaya

· 2019-07-26

ភ្នំពេញ​ក្រោ​ន​ប្ដេជ្ញា​បង្អាក់​ដំណើរ​ស្វាយរៀង​ដើម្បី​ធ្វើ​ឲ្យ​លី​គ​កាន់​តែ​ជក់​ចិត្ត

#កីឡាអន្តរជាតិ# #កីឡា# #ភ្នំពេញក្រោន# #លីគ#

0

ភ្នំពេញ​ក្រោ​ន​នឹង​ត្រូវ​បើកទ្វារ​កីឡដ្ឋាន Smart RSN ទទួល​ក្លឹប​ព្រះខ័ន​រាជ​ស្វាយរៀង​ នា​ល្ងាច​ថ្ងៃ​ទី​២៨ ខែ​កក្កដា​ចុង​សប្ដាហ៍​នេះ ដែល​ជា​ការប្រកួត​ដ៏​ធំ​ប្រចាំ​សប្ដាហ៍​ទី​១៧ នៃ​លី​គ​កំពូល​កម្ពុជា ហើយ​ការប្រកួត​នេះ​ដែរ​ត្រូវ​បាន​គ្រូ​បង្វឹក​ភ្នំពេញ​ក្រោ​ន ប្ដេជ្ញា​នឹង​ព្យាយាម​បង្អាក់​ដំណើរ​ព្រះខ័ន​រាជ​ស្វាយរៀង​ឲ្យ​បាន ដើម្បី​រក្សា​ការប្រកួតប្រជែង​ក្នុង​លី​គ​កាន់តែ​ល្អមើល និង​ជក់ចិត្ត​ថែម​ទៀត។

​លោក ស៊ុំ វណ្ណា គ្រូ​បង្វឹក​បណ្ដោះអាសន្ន​របស់​ក្រុម​កំពុង​ឈរ​លេខ​រៀង​ទី​៦ បាន​ទទួល​ស្គាល់​ព្រះខ័ន​រាជ​ស្វាយរៀង គឺជា​ក្រុម​មួយ​ល្អ​ពេក​ហើយ​ក្នុង​រដូវ​កាល​ថ្មី​នេះ តែ​ប៉ះ​គ្នា​ក្នុង​ដី​ថ្ងៃអាទិត្យ​នេះលោក​នឹង​ព្យាយាម​ធ្វើ​យកឈ្នះ ឬ​យ៉ាង​ហោច​ស្មើ​ឲ្យ​បាន ដើម្បី​ធ្វើ​ឲ្យ​គម្លាត​ពិន្ទុរវាង​ក្រុម​កំពូល​តារាង និង​គូប្រជែងប្រកៀក​ប្រកិត​គ្នា ក៏ដូចជា​ការ​វាស់​ស្ទង់​កម្រិត​សមត្ថភាព​ក្រុម​ខ្លួនទៅ​នឹង​ក្រុម​លោក Conor Nestor ផង​ដែរ។​ បើ​ក្រឡេក​ទៅ​មើល​ប្រវត្តិ​ធ្លាប់​ជួប​គ្នា​រវាង​ក្រុម​ខ្លាំង​ទាំងពីរ គឺ​ឈ្នះ​-​ចាញ់​គ្នា​ទៅ​វិញ​ទៅ​មក ជាក់ស្ដែង​ដូច​កាល​មុន​ជើង​ទី​១ ប្រកួត​លើទឹក​ដី​ស្វាយរៀង​ម្ចាស់ផ្ទះ​ឈ្នះ ហើយ​មក​ប្រកួត​ជើង​ទី​២ លើក​ទឹកដី RSN ភ្នំពេញ​ក្រោ​ន​ឈ្នះ​វិញ​។ ដូច្នេះ​គ្នា​ដែរ​ឆ្នាំនេះ​ជើង​ទី​១ ប្រកួត​លើទឹក​ដី​ស្វាយរៀងក្រុម​លោក Conor Nestor បន្ដ​ឈ្នះ​ទៀត ហើយ​ជើង​ទី​២ នឹង​ត្រូវ​ប្រកួត​លើទឹក​ដី RSN ជាថ្មី​នា​ថ្ងៃអាទិត្យ​នេះ។ ចាំ​មើល​ក្រុម​លោក ស៊ុំ វណ្ណា អាច​សងសឹក និង​សម្រេច​​បំណង​ប្រាថ្នា​លោក​បានទេ​?

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

គ្មាន​យោបល់

ការណែនាំពិសេស