
sokvon
· 2019-07-26
ផ្លែអំពិលទឹករសជាតិផ្អែមលាយចត់ សំបកដើមវាគេប្រើព្យាបាលរោគទឹកនោមផ្អែមយ៉ាងពូកែ
#គន្លឹះថែទាំសុខភាព# #សុខភាព# #ផ្លែអំពិលទឹក# #រោគទឹកនោមផ្អែម#
0
អំពិលទឹក ជារុក្ខជាតិដែលមានដុះច្រើននៅតាមប្រទេសកម្ពុជាថៃ វៀតណាម។ មានឯកសារមួយចំនួនគូសបញ្ជាក់ថាអំពិលទឹកជារុក្ខជាតមានកំណើតពីប្រទេសមិកសិកូ អាមេរិចកណ្ដាល និងភាគខាងជើងរបស់អាមេរិចខាងត្បូង។
បន្ទាប់មកទើបមានការសាយពូជទៅកាន់អាមេរិចខាងជើង,ប្រទេសហ្វីលិពីន និងតំបន់អាស៊ីអាគ្នេយ៍។ អំពិលទឹកជាប្រភេទដើមឈើធំ ដើមមានបន្លា ស្លឹកស្ដើង មានសណ្ថានដូចម្រាមដៃមានផ្កាជាចង្កោមៗតូចៗ ពណ៌ស រំលេចកញ្ចុំកេសឈ្មោលច្បាស់។ផ្លៃមានលក្ខណៈជាកួររង្វេលៗ។ផ្លែខ្ចីពណ៌បៃតងខ្ចី ផ្លែចាស់មានពណ៌ផ្កាឈូកឬពណ៌ក្រហម។សាច់ផ្លែមានពណ៌សលាយក្រហមឬផ្កាឈូក មានរសជាតិផ្អែមលាយចត់។
+លក្ខណះរុក្ខជាតិៈជារុក្ខជាតិមធ្យមមានកំពស់ពី ៦ដល់ ១០ ម៉ែត្រ សាច់ផ្លែដែលទុំរុំគ្រាប់ គេញ៉ាំបាន ពិសេសក្មេងៗ។ដើមវាធ្វើជាឈើសំរាប់សង់ផ្ទះបាន។
+កន្លែងដាំដុះ:ជារុក្ខជាតិនាំចូលមកស្រុកខ្មែរ និងដុះនៅតំបន់ក្តៅ គេដាំវាជុំវិញផ្ទះ ធ្វើជារបង។
+ផ្នែកប្រើប្រាស់ៈសំបក,ដើម។
+សារធាតុៈ Triterpense, Saponins ,Glycosdes។
+កំរិតនិងរបៀបប្រើៈ សំបកដើមគេប្រើព្យាបាលរោគទឹកនោមផ្អែមពីព្រោះវាមានសារធាតុប្រហាក់ប្រហែលគ្នានិង insulin៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
យោបល់ទាំងអស់ (0)