
Chanbotom
· 2019-07-26
Real Madrid ត្រៀមវ៉ៃចេញកីឡាករ៧រូបបន្ថែម ដើម្បីបង្គ្រប់ ២០០លាននាំយកសំណព្វចិត្ត Pogba របស់ Zidane
#ការលក់កីឡាករ៧រូប# #ក្លឹប Real Madrid# #កីឡា# #បាល់ទាត់អន្តរជាតិ#
0
បើតាមការផ្សាយរបស់កាសែតអេស្ប៉ាញ Diario AS បានអោយដឹងថាក្លឹប Real Madrid ត្រូវកៀរគររកអោយបាន ២០០លានអឺរ៉ូ ពីការលក់កីឡាករដើម្បី អាចបង្គ្រប់ទិញ ខ្សែបម្រើឆ្នើម Paul Pogba ពី Manchester United។
ការមកដល់របស់កីឡាករចំណូលថ្មី Luka Jovic, Eden Hazard និង Ferland Mendy បានធ្វើអោយកីឡាករមួយចំនួននៅក្នុងក្រុមមានសំពាធ ហើយចាកចេញជាបន្ដបន្ទាប់ ដើម្បីទទួលបានឱកាសបង្ហាញខ្លួននៅលើទីលានប្រកួត។
គ្រូបង្វឹក Zinedine Zidane បានដៅឈ្មោះកីឡាករ ដែលត្រូវលេងក្នុងក្រុមដែលលោកដឹកនាំសំរាប់រដូវកាល ២០១៩/២០ ហើយត្រូវថ្លឹងថ្លែងធ្វើយ៉ាងណាអោយ ផ្នែកហិរញ្ញវត្ថុរបស់ក្លឹបមានស្ថេរភាព និង សមស្របតាមច្បាប់កំណត់របស់ UEFA FFP។
មកទល់នឹងបច្ចុប្បន្ន ក្លឹបអធិរាជសទទួលបានចំណូល ១១៥លានអឺរ៉ូ ក្នុងបញ្ចេញកីឡាករដូចជា Marcos Llorente, Kovacic, De Tomás, Reguilón, Odegaard, Theo Hernández និង Luca Zidane ខណៈការចចារក្នុងការនាំយក Paul Pogba មកចូលរួម កំពុងតែដំណើរការ ហើយក្លឹបត្រូវការ ២០០លានអឺរ៉ូ ពីការលក់កីឡាករ។
ដូច្នេះមានន័យថា នឹងត្រូវមានកីឡាករបន្ថែមទៀតដែលត្រូវ ចែកផ្លូវគ្នាជាមួយនឹងក្រុមម្ចាស់ពានអឺរ៉ុប ១៣សម័យមួយនេះ។ កាលពីម្សិលម៉ិញ ខ្សែបម្រើ Dani Ceballos បានផ្លាស់ទៅចូលរួមជាមួយនឹងក្លឹបកាំភ្លើងធំ Arsenal ក្នុងលក្ខខណ្ឌខ្ចីជើង សំរាប់រដូវកាលនេះ ហើយវាជាជំហានបន្ទាប់ដែលក្លឹបយក្សអេស្ប៉ាញ ត្រូវបញ្ចេញកីឡាករ។
ហើយកីឡាករដែលក្លឹបកំពុងតែពិចារណាបញ្ចេញទៅក្លឹបដទៃ នៅរដូវក្ដៅមានដូចជា៖ អ្នកចាំទី Lunin, ខ្សែការពារ Jesus Vallejo, ខ្សែបម្រើ James Rodriguez & Lucas Vazquez និង ខ្សែប្រយុទ្ធ រួមនឹងខ្សែប្រយុទ្ធ Mariano, Mayoral និង Gareth Bale៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)
គ្មានយោបល់