Sin

· 2019-07-29

ខ្សែប្រយុទ្ធរបស់ AC Milan ម្នាក់នឹងអាចផ្លាស់មកលេងពីអង់គ្លេស ក្រោយបញ្ចប់ការប្រកួតមិត្តភាព នៅអាមេរិក

#កីឡា# #AC Milan# #បាល់ទាត់អន្តរជាតិ#

0

The Mirror នៃចក្រភពអង់គ្លេស ចេញផ្សាយនៅថ្ងៃអាទិត្យទី២៨ ខែកក្កដានេះបានឲ្យដឹងថាខ្សែប្រយុទ្ធ សញ្ជាតិអ៊ីតាលី របស់ក្លឹបAC Milan កីឡាករ Patrick Cutrone អាចត្រៀមខ្លួនក្នុងការផ្លាស់ទៅលេងជាមួយនឹងក្លឹបមួយ នៅអង់គ្លេសហើយនៅរដូវកាលក្រោយក្នុងតម្លៃប្រមាណជា១៦លានផោន។ 

ក្លឹបអង់គ្លេសWovleត្រូវបានគេជឿជាក់ថា ក៏បានត្រៀមខ្លួនរួចជាស្រេចហើយ ក្នុងការចាយលុយប្រមាណជា១៦ លានផោនសម្រាប់ខ្សែប្រយុទ្ធវ័យ២១ឆ្នាំ។ Cutrone បានវិលត្រឡប់មកកាន់ប្រទេសអ៊ីតាលីវិញ កាលពីថ្ងៃសៅរ៍ម្សិលមិញបន្ទាប់ពីបានជួយAC Milanក្នុងការប្រកួតមិត្តភាពនៅអាមេរិកត្រៀមបើករដូវកាលថ្មី។កីឡាករCutroneក្រោយការបង្ហាញខ្លួនជាលើកដំបូង សម្រាប់ក្លឹបយក្សអ៊ីតាលីមួយនេះ គេអាចរកគ្រាប់បានទៅដល់ ២៧ គ្រាប់ហើយក្នុងការបង្ហាញខ្លួនទាំង ៩០ ដងឲ្យក្លឹបមួយនេះ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស