បង្ហោះផ្សាយ

ខ្មែរ

Khemera

· 2019-07-29

OPPO បង្ហាញ​អេក្រង់​ស្មាតហ្វូន​​ថ្មី មាន​គែម​កោង​ខ្លាំង​សម្បើម

#ក្រុមហ៊ុន OPPO# #ស្មាតហ្វូន​​ថ្មី# #បច្ចេកវិទ្យា# #ទូរសព្ទ#

0

ក្រោយ​ពី​បាន​បង្ហាញ​អំពី​បច្ចេកវិទ្យា​កាមេរ៉ា​ Selfie បង្កប់​ខ្លួន​ជា​មួយ​អេក្រង់​រួច​មក​ នៅ​ពេល​នេះ OPPO បាន​បង្ហាញ​ចេញ​គំនិត​ច្នៃ​ប្រឌិត​ថ្មី គឺ​ជា​អេក្រង់​ស្មាតហ្វូន​មាន​គែម​កោង​ខ្លាំង និង​គ្មាន​ប៊ូតុង​សង​ខាង​នោះ​ទេ។

អេក្រង់​ថ្មី​នេះ​ត្រូវ​បាន​គេ​ឲ្យ​ឈ្មោះ​ថា​ Waterfall Screen ដែល​មាន​វិមាត្រ​អេក្រង់​ធៀប​នឹង​តួ​ខ្លួន ស្ទើរ​តែ ១០០% ទៅ​ហើយ ហើយ​គែម​អេក្រង់​ខាង​លើ​និង​ខាង​ក្រោម​ពិត​ជា​ស្ដើង​មែន​ទែន។

រូបភាព​នៃ​អេក្រង់​ត្រូវ​បាន​ចែក​រំលែក​ដោយ​លោក Brian Shen ដែល​ជា​អនុប្រធាន​ក្រុមហ៊ុន​ OPPO និង​បង្ហោះ​តាម​រយៈ​គណនី Weibo ផ្ទាល់​ខ្លួន។ ប៉ុន្មាន​នាទី​ក្រោយ​មក​ Blogger និង​អ្នក​សារព័ត៌មាន​ផ្សេង​ទៀត​ក៏​បាន​បង្ហោះ​រូបរាង​អេក្រង់​នេះ​លើ​បណ្ដាញ​សង្គម និង​មាន​រូបភាព​ចលនា​ចាប់​កាន់​ស្មាតហ្វូន​នេះ​ទៀត​ផង។

ក្រៅ​ពី​បង្ហាញ​អេក្រង់​ខាង​មុខ​នេះ រូបរាង​ខាង​ក្រោយ​របស់​ស្មាតហ្វូន​នៅ​ជា​អាថ៌កំបាំង​នៅ​ឡើយ។ ហើយ​គេ​មិន​ច្បាស់​ថា​អេក្រង់​នេះ​អាច​ប្រើ​ជា​គូ​ជា​មួយ​​កាមេរ៉ា​ Selfie ដែល​លាក់​ខ្លួន​ក្រោម​អេក្រង់ បាន​ឬ​យ៉ាង​ណា​នោះ​ទេ៕​​

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស