Mimirose

· 2019-07-30

គយគន់មិនចេះណាយ ហិន ច័ន្ទនីរ័ត្ន រំលេចសម្រស់ក្នុងឈុតប្រពៃណីខ្មែរនៅលើទឹកដីអឆ្ឆរិយអង្គរ

#រឿងនិទាន និងប្រលោមលោក# #ហិន ច័ន្ទនីរ័ត្ន# #កម្សាន្ត#

0

ដូចដែលទស្សនិកជនធ្លាប់បានឃើញតារាសម្តែងរូបស្រស់ ហិន ច័ន្ទនីរ័ត្ន តែងតែបង្ហាញទេពកោសល្យតាមរយៈការសម្តែងខ្សែរភាពយន្តភាគ ជាពិធីការិនីពូកែវោហាស័ព្ទ​ និងជាអ្នកបង្ហាញម៉ូដសំអាងការថែមទៀតផង។

ដោយឡែកកញ្ញា ហិន ច័ន្ទនីរ័ត្ន បានបង្ហោះរូបភាពជាច្រើនសន្លឹកទទួលបានចាប់អារម្មណ៍ច្រើនពីសំណាក់មហាជន​។ តួឯកស្រីនៅក្នុងរឿង “ទាសីបេះដូង” រូបនេះបានគ្រងឈុតប្រពៃណីខ្មែររំលេចនូវសម្រស់ដ៏ល្អផូរផង់ដូចព្រះនាងជាមួយការគ្រងឈុតពណ៍មាសដែលមានក្បាច់រចនាជារបស់ខ្មែរ ហើយអ្វីដែលកាន់តែពិសេសជាងនោះទៅទៀតនាងបានជ្រើសរើសទីតាំងថតដ៏ស័ក្តិសមគឺក្នុងខេត្តសៀមរាបនៅលើទឹកដីអឆ្ឆរិយអង្គរយ៉ាងអស្ចារ្យរបស់ខ្មែរ។

គួរបញ្ជាក់ផងដែរថានេះមិនមែនជាលើកទីមួយនោះទេសម្រាប់ ហិន ច័ន្ទនីរ័ត្ន ចំពោះការគ្រងឈុតបុរាណខ្មែរ​ តែលើកនេះប្លែកខ្លាំងដោយសារនាងបានជ្រើសរើសកន្លែងថតដ៏ស័ក្តិសមទៅនិងសម្លៀកបំពាក់ប្រពៃណីមើលទៅពិតជាស្រស់ស្អាតគួរឲ្យកោតសរសើរណាស់ព្រមទាំងបានបង្ហាញទៅពីវប្បធម៍ខ្មែរឲ្យបរទេសបានស្គាល់កាន់តែច្បាស់ថែមទៀតផង៕

អត្ថបទដោយ៖ សុក លក្ខិណា



សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)