
Soeurn
· 2019-07-31
អ្នកវិនិយោគហុងកុងគ្រោងសាងសង់ខុនដូ និងមជ្ឈមណ្ឌលពាណិជ្ជកម្មកប់ពពកថ្មីមួយលើមហាវិថីសម្តេចតេជោ
#អ្នកវិនិយោគ# #សង្គម# #នយោបាយជាតិ#
0
ភ្នំពេញៈ ក្រុមហ៊ុនយក្សមួយមកពីទីក្រុងហុងកុង ប្រទេសចិនបាននិងកំពុងត្រៀមសាងសង់ និងមជ្ឈមណ្ឌលពាណិជ្ជកម្មកប់ពពកថ្មីមួយ នៅលើមហាវិថីសម្តេចតេជោហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ)។
គំរោងនេះមានឈ្មោះ Urban Village ដែលមានចំនួន៤អាគារ និងកំពស់៥១ជាន់ ស្មើនឹងកំពស់១៨៣,៦ម៉ែត្រ។ វាជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងប្រភេទលំនៅដ្ឋានបែបសហកម្មសិទ្ធ (ខុនដូ)។
តំបន់ស្ថិតនៅជាប់ផ្លូវ៦០ម៉ែត្រ បច្ចុប្បន្នកំពុងទាក់ទាញការវិនិយោគយ៉ាងសម្បើមដែលរួមមានបុរីជាច្រើនស្ថិតនៅតំបន់នេះ ដូចជា បុរីប៉េង ហួត ដែលកំពុងសាងសង់លំនៅដ្ឋានប្រណីត និងផ្សារទំនើប និងគ្រោងសាងសង់់អាគារពាណិជ្ជកម្មភ្លោះកំពស់កប់ពពកនាពេលអនាគតផងដែរ។ លសពីនេះបុរីជីព ម៉ុងដែលបាននិងកំពុងសាងសង់បុរី និងផ្សារទំនើប គំរោង R&F Property ដែលមានអាគារលំនៅដ្ឋានចម្រុះជាង២០អាគារ គម្រោងវិនិយោគផ្សារទំនើប AEON MALL3 និងគំរោងអភិវឌ្ឈន៍ធំៗជាច្រើនទៀត ។
ទោះជាយ៉ាងណាក្រុមហ៊ុនវិនិយោគលើលំនៅដ្ឋានបែបសហកម្មសិទ្ឋ និងផ្សារទំនើបនេះមិនទាន់បញ្ជាក់ឲ្យដឹងពីចំនួនផ្ទះ និងទុនវិនិយោគប៉ុន្មានរយលានដុល្លារនៅឡើយទេ។
អនុប្រធានសមាគុំមអ្នកជំនាញអចលនទ្រព្យ លោកយិន លាងគង់បានមានប្រសាសន៍ថា តំបន់ស្ថិតនៅជុំវិញ និងតាមបណ្តោយផ្លូវ៦០ម៉ែត្រ នឹងក្លាយជាទីក្រុងថ្មីដ៏ស៊ីវិល័យមួយនាពេលអនាគត ដោយសារតំបន់នេះជាតំបន់ថ្មី មានភាពងាយស្រួលរៀបចំហេដ្ឋារចនាសម្ព័ន្ឋ និងប្លង់គោលអភិវឌ្ឍន៍បានងាយស្រួល ខណៈតម្លៃដីបាននិងកំពុងកើនឡើងយ៉ាងលឿននៅតំបន់ដែលធ្លាប់ជាបឹងត្រកួន និងបឹងកំប្លោកនេះ។
លោកបន្តថា “ការរីកចម្រើនតំបន់ភាគខាងត្បូងក្រុងភ្នំពេញ មិនមែនជារឿងចៃដន្យនោះទេ ប៉ុន្តែវាបង្ហាញពីការរីកចម្រើននៃសេដ្ឋកិច្ចសង្គមកម្ពុជា ហើយនាពេលអនាគតតំបន់នេះនឹងអាចជំនួសតំបន់បឹងកេងកង១”។
ជាមួយនឹងសន្ទុះនៃការអភិវឌ្ឈន៍ និងកំនើនប្រជាសាស្រ្ត រដ្ឋបាលក្រុងភ្នំពេញ បានសហការជាមួយសាលាក្រុងប៉ារីស សិក្សាពីផែនការមេបន្ថែម ដើម្បីរៀបចំហេដ្ឋារចនាសម្ព័ន្ឋតំបន់នេះឲ្យមានភាពបៃតង និងលំហូរចរាចរណ៍មានភាពរលូន ខណៈចំនួនប្រជាពលរដ្ឋបានចូលទៅរស់នៅតំបន់នេះយ៉ាងគំហុក៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
សម្តេចក្រឡាហោម ស្នើឲ្យពលរដ្ឋនិងសមត្ថកិច្ចទាំងអស់ ចូលរួមអនុវត្តច្បាប់ចរាចរណ៍ទាំងអស់គ្នា
អនុប្រធាន CREA ដឹកនាំសមាជិកសមាគមចុះសិក្សាស្វែងយល់ពីអចលនទ្រព្យនៅម៉ាឡេស៊ី
Everton ត្រៀមទិញខ្សែប្រយុទ្ធវ័យក្មេង Moise Kean ពីក្លឹប Juventus ក្នុងតម្លៃ ៤៥លានដុល្លារ
មាត់ និងធ្មេញអ្នកមានបញ្ហា ដោយសារញុាំអាហារទាំងនេះ
យោបល់ទាំងអស់ (0)