
Junniel
· 2019-08-01
មន្ទីរពិសោធន៍ចិនរកឃើញវិធីថ្មីដើម្បីកម្ចាត់ពូជមូសខ្លាបង្កជំងឺគ្រុនឈាម
#កម្ចាត់មូសខ្លា# #សុខភាព# #ជំងឺ# #ជំងឺគ្រុនឈាម#
0
យោងតាមការស្រាវជ្រាវមួយ ចេញផ្សាយកាលពីទី១៨ កក្កដា បានឱ្យដឹងថា បច្ចេកទេសថ្មីទើបរកឃើញ ដែលយកវិធីសាស្ត្រពីរមកប្រើដើម្បីកម្ចាត់មូសចម្លងជំងឺ អាចកម្ចាត់ពពួកមូសខាំយ៉ាងមានប្រសិទ្ធភាពនៅទីតាំងសាកល្បងចំនួនពីរកន្លែងនៅក្នុងប្រទេសចិន។សត្វមូសគោលដៅទាំងនោះគឺជាប្រភេទមូសពិបាកក្នុងការគ្រប់គ្រងហៅថា Aedes Albopictus ដែលនិយមហៅបំផុតនៅអាស៊ីថា "មូសខ្លា" ជាភ្នាក់ងារចម្លងមេរោគដ៏សំខាន់ ដូចជាជំងឺហ្សីកានិងជំងឺគ្រុនឈាម។
លោក Peter Armbruster សាស្ត្រាចារ្យនៅសាកលវិទ្យាល័យចចថោន បាននិយាយថា ការសិក្សានេះ "បង្ហាញពីសក្តានុពលនៃឧបករណ៍ថ្មីដ៏ខ្លាំងក្លា"។ក្រុមអ្នកស្រាវជ្រាវបានប្រើប្រាស់វិធីសាស្ត្រត្រួតពិនិត្យពេញនិយមចំនួនពីរ គឺ ការប្រើប្រាស់វិទ្យុសកម្ម ដែលសម្លាប់មូសយ៉ាងមានប្រសិទ្ធភាព និង បាក់តេរីឈ្មោះ Wolbachia ដែលធ្វើឱ្យស៊ុតរបស់មូសងាប់នៅពេលបង្កាត់ពូជ។ពួកគេបានធ្វើការសាកល្បងពីរឆ្នាំនៅតំបន់ពីរនៅលើកោះមួយនៅទន្លេខេត្តក្វាងចូវ កន្លែងដែលមូសខ្លាអាស៊ីត្រូវស្តីបន្ទោសចំពោះអត្រាឆ្លងជំងឺគ្រុនឈាមខ្ពស់បំផុតនៅប្រទេសចិន៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
អ្នកជំនាញខាងសត្វក្រពើជាប់គុករយៈពេល ១០ឆ្នាំពីបទរំលោភបំពានផ្លូវភេទលើសត្វឆ្កែ
សញ្ញាទាំង ៤ បង្ហាញថា ខួរក្បាល និងរាងកាយរបស់អ្នកត្រូវការពេលសម្រាកនៅស្ងប់ស្ងាត់ម្នាក់ឯង
ឱវាទព្រះពុទ្ធអង្គទាំង ១០ ចំណុច គ្រប់គ្នាត្រូវចងចាំទុកជាប់ក្នុងចិត្ត
ក្នុងផ្ទះមាន ៣ យ៉ាងនេះពេញលេញ ជាសញ្ញាសម្បូរសប្បាយ កើនលាភកើនទ្រព្យ គ្រួសារកក់ក្ដៅ មានសុភមង្គល
យោបល់ទាំងអស់ (0)