
Phon
· 2019-08-01
របស់ ៥ ជួយលើកមុខមាត់ ដែលប្រុសៗប្រាថ្នាចង់បាន
#ការលើកមុខមាត់បុរស# #របស់៥# #បច្ចេកវិទ្យា# #វិទ្យាសាស្ត្រ#
0
ជាការពិតណាស់នៅពេលដែលជីវភាពមនុស្សយើងម្នាក់ៗកាន់តែធូធារ នោះយើងម្នាក់ៗនឹងចាប់ផ្តើមគិតអំពីសម្ភារៈដែលត្រូវនឹង ចំណង់ចំណូលចិត្តរបស់យើងបំផុត។ សម្រាប់សុភាពបុរសគ្រប់រូប នៅពេលដែលមានថវិកាច្រើន អាចចាប់ផ្តើមគិតគូរលើសម្ភារៈប្រើប្រាស់ទំនើបៗ។
សម្ភារៈ ៥ ដែលសុភាពបុរសគ្រប់រូបប្រាថ្នាចង់បាន និងកាន់តែពិសេសនៅពេលដែលមានមនុស្សកាន់តែតិចតួចប្រើប្រាស់របស់ទាំងនោះដូចជា៖
-រថយន្តទំនើប(Ferrari)
ជាប្រភេទរថយន្តស្ពត និង អាចធ្វើដំណើប្រចាំថ្ងៃបាន និង មានភាពថ្លៃថ្នូ!មានមនុស្សមិនច្រើនទេ ដែលបានប្រើប្រាស់ម៉ាកមួយនេះ ព្រោះវាផលិតឡើងសម្រាប់ក្រុមមនុស្សអភិជន បច្ចុប្បន្នម៉ាកនេះកំពុងតែមានអនុភាពខ្លាំងនៅលើពិភពលោក។
-នាឡិកាដៃ RICHARD MILLE
សម្រាប់សុភាពបុរសដែលកាន់មុខជំនួញធំៗ និងមានមុខមាត់ខ្លាំងក្នុងសង្គម ជាទូទៅពួកគេតែងតែពាក់នាឡិកាដៃជាប់ជានិច្ច បង្ហាញថាពេលវេលារបស់ពួកគេមានតម្លៃទោះនៅទីណា ឬ ធ្វើអ្វីក៏ដោយ។
ជារឿយៗ ឃើញនិយមពាក់នាឡិការម៉ាកល្បី និងសាមញ្ញបំផុត (នេះជានាឡិកាដៃម៉ាក RICHARD MILLE RM 56-02 SAPPHIRE ដែលមានតម្លៃរហូតដល់ទៅ ២ លានដុល្លារ) សំបកក្រៅមើលទៅសាមញ្ញ ប៉ុន្តែវា Unique ត្រង់មុខងារច្បាស់លាស់នៃផ្នែកខាងក្នុងនីមួយៗរបស់វាតែម្តង។ បន្តមកទៀតគឺ ស្មាតហ្វូន ដែលUnique ខ្លាំង! ដែលមានមនុស្សប្រើកាន់តែតិច កាន់តែពិសេស៖
-OPPO ម៉ូឌែលពិសេស Reno FC Barcelona Special Edition
ជាម៉ូឌែលចុងក្រោយដែលក្រុមហ៊ុន OPPO សហការផលិតជាមួយក្លឹប Barca របស់អេស្ប៉ាញ ពិតជាឡូយកប់ស៊េរីតែម្តង ហើយវាមានចំនួនតិចតួចនៅលើពិភពលោក (ដោយនៅកម្ពុជាមាន៦៨គ្រឿងតែប៉ុណ្ណោះ)។
Reno FC Barcelona Special Edition ផលិតឡើងសម្រាប់អ្នកដែល High Class និងជា Fan ផ្កាប់មុខរបស់ Team Barcelona ដោយនៅអឺរ៉ុបវាមានតម្លៃជាង ១ពាន់ដុល្លារឯណោះ ប៉ុន្តែនៅកម្ពុជាយើងតម្លៃល្អជាងនៅអឺរ៉ុប អាចទទួលយកបាន ។
- ខ្សែក្រវ៉ាត់
ដែលភាគច្រើនសុភាពបុរសទាំងអស់តែងតែជ្រើសរើសខ្សែក្រវ៉ាត់ម៉ាកល្បី គឺជាចំណុចមួយទាក់ទាញមួយដែរ និង ផ្តល់ភាពជឿជាក់ដល់ពួកគេថែមទៀតផង ដូចជាខ្សែក្រវ៉ាត់ Louis Vuitton LV Initiales ដែលមានតម្លៃដល់ទៅ ៣៥០០ ដុល្លាឯណោះ ប៉ុន្តែខ្សែក្រវ៉ាត់មួយនេះ មើលទៅសាមញ្ញ និង ថ្លៃថ្នូរខ្លាំងណាស់ ជាប្រភេទស្បែកសុទ្ធល្អ និងដាក់ LOGO Brand LV ចូលមើលហើយលង់តែម្តង។
-ប៊ិចសម្រាប់ចុះហត្ថលេខា
នេះជាម៉ាកប៊ិច Florentine pen maker Tibaldi ជាប្រភេទប៊ិចដែលថ្លៃខ្លាំង ដោយពួកគេជឿជាក់ថាការងារកាន់តែធំ កាន់តែត្រូវទទួលបានភាពជោគជ័យអាចអាស្រ័យលើចុងប៊ិចរបស់ពួកគេដែរ (ប៉ុន្តែមិនសំដៅទាំងអស់នោះទេ) នេះជាប្រភេទប៊ិចដែលបានរចនាឡើងដោយស្រោបប្រាក់ពេញតួខ្លួន និង មានដាំត្បូងពេជ្រចំនួន 945គ្រាប់ និង គ្រាប់ត្បូង Ruby 123 គ្រាប់ ដែលមានតម្លៃរហូតដល់ទៅ ៨ លានដុល្លារ សម្រាប់ធ្វើការដេញថ្លៃក្នុងសកម្មភាពមនុស្សធម៌ថែមទៀតផង៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
រាយការណ៍៖ Apple Watch អាចភ្ជាប់កម្ម វិធីតាមដាន ការគេងស្រួលខ្លួន នៅពេលយប់នៅឆ្នាំក្រោយ
ទីក្រុងមួយរបស់ចិន ប្រើបច្ចេកវិទ្យាទំនើបលើរថយន្ត ដែលប្រទេសផ្សេងចង់ទិញយក
យប់មិញនេះ Ronaldo នាំមុខ Messi ម្តងទៀតបន្ទាប់ពីរកបានគ្រាប់ទី ៦០១ របស់ខ្លួននៅក្នុងទឹកដីពហុកីឡាដ្ឋាន Turin
វិទ្យាល័យស្វាយជ្រំ ប្រារព្ធពិធីបុណ្យរំឭកគុណគ្រូលើកទី៣
យោបល់ទាំងអស់ (0)