
Pov
· 2019-08-03
វិធីធ្វើចាហួយសង់ខ្យាពងមាន់
#ចាហួយសង់ខ្យាពងមាន់# #កីឡា# #បាល់ទាត់អន្តរជាតិ#
0
គ្រឿងផ្សំ៖ ពងមាន់ ៣គ្រាប់, ខ្ទិះដូង ២៥០មីលីលីត្រ, ស្ករត្នោត ១/២កូនចានចង្កឹះ, អំបិល ១/៤ស្លាបព្រាកាហ្វេ, ស្លឹកតើយ ៣សន្លឹក, ទឹកផ្កាម្លិះ ១កូនចានចង្កឹះ, ម្សៅចាហួយ ១/២ស្លាបព្រាបាយ, ស្ករស ១ស្លាបព្រាបាយ, ថាស, ចាន ឬពុម្ពសម្រាប់ចាក់ចាហួយ។
វិធីធ្វើ៖
១.គោះពងមាន់ដាក់ចានធំល្មម ដាក់ស្ករត្នោត, អំបិល, ខ្ទិះដូង និងស្លឹកតើយចូលច្របល់ចូលគ្នាឲ្យសព្វល្អ រួចចាក់ច្រោះ ឬប្រើស្បៃសម្រាប់ពូត ដើម្បីកុំឲ្យដោយកាក
២.យកឆ្នាំងដាក់ទឹកផ្កាម្លិះចូលលាយជាមួយម្សៅចាហួយចូល យកដាក់ដាំកូររហូតម្សៅចាហួយរលាយសព្វល្អ រួចដាក់ស្ករសចូលកូរចូលគ្នាឲ្យសព្វ
៣.ពេលពុះហើយបន្ថយភ្លើង រួចចាក់ពងមាន់ដែលលាយហើយចូលកូរតិចៗរហូតដល់ពុះម្តងទៀត ហើយលើកចេញពីចង្ក្រានចាក់ចូលថាស, ចាន ឬពុម្ព រួចទុកវាចោលឲ្យកកជាចាហួយជាការស្រេច៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
យោបល់ទាំងអស់ (0)