បង្ហោះផ្សាយ

ខ្មែរ

Dina

· 2019-08-05

Dele Alli ត្រូវអវត្តមានមួយរយៈព្រោះរបួសសរសៃពួរ

#កីឡាករ Dele Alli# #កីឡា# #បាល់ទាត់អន្តរជាតិ#

0

ខ្សែបម្រើ Dele Alli នឹង​ខក​ខាន​បង្ហាញខ្លួនសម្រាប់ Tottenham Hotspur នៅដើមរដូវកាលក្របខណ្ឌ Premier League 2019/2020 ដោយសាររបួសសរសៃពួរ។

កីឡាករវ័យ២៣ឆ្នាំបានលេងក្នុងប្រកួតមិត្តភាពពេលចាញ់ Inter Milan ទេ ហើយអ្នកចាត់ការ Mauricio Pochettino បញ្ជាក់ថា គេ​នឹងជាមិនទាន់ប្រកួតបើកឆាកជាមួយ Aston Villa ឡើយ។

លោក Pochettino បញ្ជាក់ ៖"ពិតជាបារម្ភមែន។ គេនៅក្មេង តែបែរជាមានបញ្ហានេះទៅវិញនៅប៉ុន្មានឆ្នាំចុងក្រោយ"។

Alli លេង៤៥ប្រកួតទាំងនៅ Spurs និងជម្រើសជាតិ រដូវកាលកន្លងទៅ តែបានអវត្តមាន​នៅខែកុម្ភៈ ដោយសារបញ្ហាសរសៃពួរ ហើយរកបានត្រឹមមួយគ្រាប់នៅឆ្នាំ២០១៩។ 

អ្នកចាត់ការជនជាតិអាហ្សង់ទីនបន្ត ៖"គេត្រូវតែផ្ដោតលើកាយសម្បទារបស់គេ ហើយយើងក៏ព្យាយាមជួយគេដែរ។ វាជារបួសតូចតាចដែរទេ"៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស