
TNAOTដំណើរកំសាន្ត
· 2019-09-04
រមណីយដ្ឋានឬស្សីហាន់ជ័យ
#រមណីយដ្ឋានឬស្សីហាន់ជ័យ# #ខេត្តកំពង់ចាម# #ដើរលេង# #ដើរលេងស្រុកខ្មែរ#
551
ដឹងអត់? នៅខេត្តកំពង់ចាមក្រៅពីកម្សាន្តនៅតំបន់ភ្នំនិងប្រាសាទបុរាណហើយតើអ្នកស្គាល់រមណីយដ្ឋានអ្វីខ្លះនៅទីនោះ? ឥលូវនេះយើងនឹងណែនាំអ្នកពីតំបន់រមណីយដ្ឋានមួយកន្លែងដែលមានភាពទាក់ទាញនិងស្រស់ស្អាតបំផុតគឺ រមណីយដ្ឋានឬស្សីហានជ័យ។
(ប្រភពរូបភាព៖ qantas)
ភ្ញៀវទេសចរណ៏ដែលបានមកកម្សាន្តនៅខេត្តកំពង់ចាមហើយ អ្វីដែលអ្នកមិនគួរខកខាននោះគឺ រមណីយដ្ឋានឬស្សីហាន់ជ័យ នេះឯង។
រមណីយដ្ឋានឬស្សីហាន់ជ័យ មានឈ្មោះជាភាសាអង់គ្លេសហៅថា Hanchey Bamboo-Resort។
(ប្រភពរូបភាព៖ Ecosolidar)
រមណីយដ្ឋាននេះសាងសង់លើផ្ទៃដីទំហំ ៥ ហិចតាដែលនៅជាប់នឹងរមណីយដ្ឋានភ្នំហាន់ជ័យតែម្តង ដែលស្ថិតនៅក្នុងទឹកដីភូមិព្រែកព្រះអង្គ ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ដែលមានចម្ងាយ ២៤ គីឡូម៉ែត្រពីក្រុងកំពង់ចាម។
(ប្រភពរូបភាព៖ Tripadvisor)
នៅក្នុងរមណីយដ្ឋានទាំងមូលបានប្រើប្រាស់ឬស្សីស្ទើរតែ ១០០% ទៅហើយដែលប្រកបដោយការច្នៃប្រឌិតដ៏ខ្ពស់បំផុត រីឯរចនាបទវិញគឺធ្វើឡើងតាមបែបបទនៃស្ថាបត្យកម្មបែបខ្មែររួមទាំងការកែច្នៃដោយផលិតផលក្នុងស្រុកដែលផ្សារភ្ជាប់ទៅនឹងធម្មជាតិនៅទីនេះផងដែរ ទើបធ្វើអោយទីឋាននេះមានភាពខុសប្លែកពីតំបន់រមណីយដ្ឋានដទៃទៀត។
(ប្រភពរូបភាព៖ AsianTrails)
អ្នកនឹងទទួលអារម្មណ៏ថាការរៀបចំនៅទីនោះគឺប្រៀបបាននឹងនៅស្រុកគេទៀតផង។ រមណីយដ្ឋានឬស្សីហាន់ជ័យមានអគារសរុបចំនួន ១៥ ដែលភាគច្រើនគឺសាងសង់ពីដើមឬស្សីក្នុងស្រុក ឬស្សីស្រុកចិន និងឬស្សីពីងពង់។ ក្នុងនោះផងដែរក៏មានអគារលក្ខណៈបឹងហ្គាឡូ អគារទទួលភ្ញៀវ ភោជនីយដ្ឋាន អគារអន្តោវាសិកដ្ឋាន អគារសម្រាប់បុគ្គលិក អគារធ្វើសសៃ និងរួមមានអាងហែលទឹកទៀតផង។
(ប្រភពរូបភាព៖ in.hotels)
នៅទីនេះក៏មានបម្រើសេវាកម្មជាច្រើនដូចជា៖ សេវាកម្មទេសចរណ៍ បដិសណ្ឋារកិច្ច ភោជនីយដ្ឋាន សណ្ឋាគារ ជូនភ្ញៀវដែលមកកម្សាន្តលំហែកាយ វិបស្សនា សមាធិដើម្បីព្យាបាលផ្លូវចិត្ត ដែលមានគ្រូពេទ្យផ្នែកជំនាញខាងចិត្តសាស្រ្តមកព្យាបាលផ្ទាល់ផងដែរ។
(ប្រភពរូបភាព៖ agoda)
រមណីយដ្ឋាននេះពិតជាមានលក្ខណៈស្រស់ស្អាតខ្លាំងណាស់ ដោយមានខ្យល់អាកាសល្អបរិសុទ្ធ ហើយធ្វើឲ្យមានអារម្មណ៍ស្រស់ថ្លា សប្បាយរីករាយ ភ្លេចអស់នូវទុក្ខកង្វល់ ពេលដែលបានទៅដល់តំបន់នេះ ដោយភ្ញៀវទេសចរក៏អាចគយគន់ទេសភាពដ៏ស្រស់ស្អាតនៅតាមដងទន្លេមេគង្គផងដែរ៕
(ប្រភពរូបភាព៖FB Hanchey Bamboo Resort)
(ប្រភពរូបភាព៖ RetreatNetwork)
(ប្រភពរូបភាព៖ Facebook)
(ប្រភពរូបភាព៖ Facebook)
រូបភាព៖ Facebook)
(ប្រភពរូបភាព៖ A-HOTEL)
(ប្រភពរូបភាព៖ Cambodia Retreats)
ដោយ៖ ឡាវែនឌឺ
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ប្ដីអ្នកមិនស្មោះនឹងអ្នកទេ! បើប្ដីអ្នកចេញសញ្ញា ៤ នេះ បង្ហាញថា គេកំពុងតែលួចក្បត់អ្នកមានស្រីខាងក្រៅហើយ

ជីវិតរបស់អ្នកបើបានជួបនឹងមនុស្ស៥ប្រភេទនេះ អាចជួយកែប្រែវាសនារបស់អ្នកឱ្យល្អបាន

សមត្ថកិច្ចចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ក្នុងភូមិសាស្ត្រស្រុកឯកភ្នំ

អត្ថបទឆ្លុះបញ្ចាំង លើការអន្តរាគមន៍យោធាក្នុងទំនាក់ទំនងអន្តរជាតិ

យោបល់ទាំងអស់ (0)
គ្មានយោបល់