បង្ហោះផ្សាយ

ខ្មែរ

Serey

· 2018-12-10

មិនយូរមិនឆាប់ សង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន ប្រាកដជាផ្ទុះឡើង

232

មិនយូរមិនឆាប់ទៀតនោះទេ សង្គ្រាមរវាងអ៊ុយក្រែន នឹងរុស្ស៊ីប្រាកដជាផ្ទុះឡើង តាមការព្រមានជាក់ជាមិនខានឡើយ ខណៈដែលពេលនេះ នៅតាមបន្ទាត់ព្រំដែន រុស្ស៊ីបាននិងកំពុងចល័តកងទ័ព ក៏ដូចជាសព្វាវុធទំនើបៗ ត្រៀមខ្លួនរួចជាស្រេចទៅហើយនោះ ។ 

1.jpg

កាសែត AFP បានផ្សាយនៅម៉ោងមុននេះបន្តិចថា រូបភាពផ្កាយរណប បានចាប់យកឃើញសកម្មភាពរបស់រុស្ស៊ីនៅតាមបន្ទាត់ព្រំដែន ដោយក្នុងនោះ មានដូចជាការចល័តសព្វាវុធ រថពាសដែក និងកងទ័ពជាដើម ឈរជើងនៅព្រំដែនជាមួយអ៊ុយក្រែនភាគខាងកើត ហាក់ដូចត្រៀមខ្លួនចូលឈ្លានពានទឹកដីរបស់ប្រទេសនេះហើយ បន្ទាប់ពីការឈ្លានពានទៅលើដែនដីគ្រីមៀបានសម្រេចកាលពីឆ្នាំ២០១៤ ។ 

2.jpg

រឿងរ៉ាវផ្ទុះឡើងដល់ដំណាក់កាលផុយស្រួយរវាងរុស្ស៊ី នឹងអ៊ុយក្រែននេះ កើតឡើងបន្ទាប់ពី រុស្ស៊ីបានចាប់ខ្លួននាវាអ៊ុយក្រែន៣គ្រឿង ព្រមទៅដោយនាវឹក២៤នាក់ នៅសមុទ្រ Azov ដោយចោទប្រកាន់ថា នាវាទាំងនេះរំលោភចូលដែនអធិបតេយ្យរបស់ខ្លួន ។ ប៉ុន្តែភាគខាងអ៊ុយក្រែននិយាយថា មិនបានរំលោភចូលដែនទឹកប្រទេសណាឡើយ គឺស្ថិតនៅលើដែនសមុទ្ររបស់ខ្លួនតែប៉ុណ្ណោះ ហើយទាមទារឲ្យរុស្ស៊ីដោះលែងនាវា និងនាវឹកកអ៊ុយក្រែនទាំងនោះជាបន្ទាន់ និងបានប្រកាសដាក់ច្បាប់អាជ្ញាសឹករយៈពេលវែងផងដែរ ។ 

3.jpg

បណ្តាញព័ត៌មានផ្សព្វផ្សាយថា ពេលនេះ យន្តហោះចម្បាំងប្រភេទទំនើបរុស្ស៊ី Il-76 ហោះចេញ ចូលឥតឈប់ឈរទៅកាន់បន្ទាយនៅតំបន់ Dzhankoi ជិតព្រំដែនអ៊ុយក្រែន ។ ជាមួយគ្នានេះ ក្រៅពីកងកម្លាំងយោធា រុស្ស៊ីក៏នៅមានដាក់ប្រព័ន្ធមីស៊ីល ប្រភេទ Triumph ដ៏ទំនើប បាញ់ចេញពីដីទៅអាកាសរហូតដល់ចម្ងាយ៤០០គីឡូម៉ែត្រ និងហោះលើកម្ពស់ប្រហែល៣០គីឡូម៉ែត្រថែមទៀតផង នៅតាមព្រំដែនជាប់អ៊ុយក្រែន ដែលជាហេតុធ្វើឲ្យរុស្ស៊ី កាន់តែមានសមត្ថភាពអស្ចារ្យថែមទៀត អាចទប់ទល់ប្រឆាំងរាល់ការបាញ់ប្រហារទាំងឡាយ ដោយប្រព័ន្ធមីស៊ីល បាញ់ចេញពីយន្តហោះចម្បាំង ឬពីនាវាចម្បាំងពីទឹកដីអ៊ុយក្រែននោះ ។ 

មេទ័ពអ៊ុយក្រែនមួយរូប Viktor Muzhenko កាលពីសប្តាហ៍មុន ថ្លែងថា កម្លាំងរបស់រុស្ស៊ី ប្រឈមជាមួយអ៊ុយក្រែនពេលនេះ គឺពិតជាមិនធម្មតានោះឡើយ មិនធ្លាប់មានពីមុនមកនោះទេ តាំងពីទីក្រុងមូស្គូ បានឈ្លានពានកាន់កាប់តំបន់គ្រីមៀ ឆ្នាំ២០១៤នោះមក ។ លោកថា នៅចំពោះមុខ រុស្ស៊ីជាអ្នកឈ្លានពាន ជាអ្នកឥតច្បាប់ទម្លាប់ ឬដែនកំណត់អ្វីឡើយ ។ វាលំបាកចំពោះការសន្មតិថា តើពេលណាជាក់ស្តែង ពួកគេនឹងចាប់ផ្តើមសកម្មភាពប្រយុទ្ធឈ្លានពានចូលទឹកដីអ៊ុយក្រែន ៕ 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

គ្មាន​យោបល់

ការណែនាំពិសេស