បង្ហោះផ្សាយ

ខ្មែរ

Channsamnang

· 2020-02-07

Bala Devi កីឡាករបាល់ទាត់នារីឥណ្ឌាមួយរូប ដែលបង្កើតប្រវត្តិសាស្ត្រដ៏អស្ចារ្យ!

#Bala Devi# #Rangers FC# #កីឡា# #បាល់ទាត់អន្តរជាតិ#

981

ង៉ានងុំបាឡាឌេវី (Ngangom Bala Devi) បានក្លាយជាស្ត្រីឥណ្ឌាដែលមានទេពកោសល្យខ្ពស់ខាងកីឡាបាល់ទាត់លើកដំបូងនៅពេលដែលនាងបានចុះកុងត្រារយៈពេល ១៨ខែ ជាមួយក្លឹបRangers FC របស់ប្រទេស ស្កុតលែនដ៍ ។ 

រូបតំណាង

ភ្នាក់ងារយកព័ត៌មានរបស់ BBC លោក Marathi’s Janhavee Moole បានបង្ហាញពីដំណើរឆ្ពោះទៅមុខរបស់នាងតាំងពីដើមទីរហូតមកដល់បច្ចុប្បន្ន និង អ្វីដែលនឹងបន្តទៅថ្ងៃខាងមុខទៀត។

កីឡាការិនី Bala Devi ជាអ្នករកគ្រាប់បាល់បានច្រើនជាងគេបង្អស់នៅប្រទេសឥណ្ឌា និងជាអតីតប្រធានក្រុមបាល់ទាត់ជម្រើសជាតិនារីដែលកំពុងត្រៀមប្រឡងក្នុងការប្រកួតប្រជែងនៅលើទីលាន ផងដែរ។ នាងនិយាយថា ទោះបីជានាងបានលេងឱ្យឥណ្ឌាតាំងពីនាងមានអាយុ ១៥ឆ្នាំ ក៏ដោយក៏នាងនៅតែចាត់ទុករាល់ការប្រកួតទាំងអស់ជាការប្រកួតលើកដំបូងរបស់នាងដែរ។ 

នៅថ្ងៃខាងមុខ នាងសង្ឃឹមថាពេលវេលារបស់នាងជាមួយក្លឹប Rangers FC នឹង “ជាការជម្រុញទឹកចិត្តកីឡាករឥណ្ឌា ជំនាន់ក្រោយ”។

រូបតំណាង

អ្វីដែលពិសេសនោះ គឺថា Bala Devi បានបង្កើតប្រវត្តិសាស្ត្រសម្រាប់ប្រទេសឥណ្ឌារបស់ខ្លួន ក៏ដូចជាពិភពលោកទាំងមូលនៅថ្ងៃទី ២៩ ខែមករា ខណ:ពេលដែលក្លឹប Rangers FC បានប្រកាសថា ពួកគេបានចុះហត្ថលេខាជាមួយនឹងនាង។ 

រូបតំណាង

គួរបញ្ជាក់ផងដែរថា Bala Devi គឺជាកីឡាការិនីបាល់ទាត់ដំបូងគេ ដែលបានចុះកុងត្រាអាជីព។ មកទល់ពេលនេះ នាងអាចរកគ្រាប់បាល់ឱ្យប្រទេសរបស់ខ្លួនបានចំនួន ៥២គ្រាប់ ទៅហើយ នៅក្នុង ៥៨ប្រកួត ហើយចំណែកឯនៅក្នុងស្រុកវិញ គ្រាប់បាល់ដែលនាងរកបាន គឺច្រើនជាង ១០០គ្រាប់ ទៅទៀត៕

រូបតំណាង

ប្រែសម្រួលដោយ៖ សំណាង

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (2)

ID190906289731187

· 2020-02-07

Hi

បងរិត គ្មានតម្លៃ

· 2020-02-07

Hi

  • 1
ទៅកាន់

ការណែនាំពិសេស