DoeTheara

· 2020-03-06

Song Min Ho ត្រៀមខ្លួនសម្តែងក្នុងកម្មវិធី “2020 Hiphop Playa Festival”

#ត្រៀមខ្លួន# #Song Min Ho# #សម្តែង# #កម្សាន្ត# #តារាអន្តរជាតិ#

2812

លោក Song Min Ho ដែលជាសមាជិករបស់ក្រុមចម្រៀង WINNER នឹងត្រៀមខ្លួនសម្តែងជាសិល្បករទោលក្នុងកម្មវិធី “2020 Hiphop Playa Festival” ដែលនឹងធ្វើឡើងចាប់ពីថ្ងៃទី ២៥-២៦ ខែមេសា នៅឯ Nanji Hang River Park (ឧទ្យាន Nanji Hang) ។

កម្មវិធី “2020 Hiphop Playa Festival” រយៈពេល២ថ្ងៃនេះ រួមមានការសម្តែងដ៏គួរឱ្យចាប់អារម្មណ៍ពីតារាជាច្រើនរួមមាន លោក Jay Jay, លោក Beenzino,លោក Changmo, លោក DAMOIM, លោក Swings,ក្រុម Giriboy, ក្រុម Sik-K, ក្រុម pH-1 ចំណែកនៅថ្ងៃទី ១ (២៥ មេសា) មានការសម្តែងផ្ទាល់ពី លោក Zico, ក្រុមចម្រៀង Crush, លោក Song Min Ho, ក្រុម DPR Live, លោក BewhY, លោក PENOMECO ជាដើម។

គួរបញ្ជាក់ផងដែរថាកម្មវិធី “2020 Hiphop Playa Festival” នឹងត្រូវប្រកាសសិល្បករ ដែលត្រូវចូលរួមជាច្រើនរូបទៀតនាពេលឆាប់ៗខាងមុខនេះ មុនពេលនិទាឃរដូវមកដល់ ៕

ដោយ: ធារ៉ា

ប្រភព​: allkpop.

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)