Health News

· 2020-03-13

ពេលមានផ្ទៃពោះ ហេតុអ្វីអ្នកម៉ាក់ងាយរមួលក្រពើ និងទល់លាមក?

#ទល់លាមក# #មាតា និងទារក# #ផ្ទៃពោះ# #រមួលក្រពើ#

1320

បញ្ហាទល់លាមក

ស្ត្រីភាគច្រើន អាចនឹងជួបបញ្ហាការទល់លាមក ដោយសារតែការផ្លាស់ប្តូរអ័រម៉ូន នៅក្នុងខ្លួនរបស់អ្នក។

មានរឿងមួយចំនួន ដែលអ្នកជួយការពារអ្នក មិនឲ្យទល់លាមកបាន ដូចជា៖

• ញ៉ាំអាហារសម្បូរជាតិសរសៃ ដូចជា នំប៉័ងស្រូវសាលី គ្រាប់ធញ្ញជាតិ បន្លែ និងផ្លែឈើឲ្យបានច្រើន

• ហាត់ប្រាណឲ្យបានទៀងទាត់

• ញ៉ាំទឹកឲ្យបានច្រើន។

ការឈឺចាប់តាមជើង ឬរមួលក្រពើ

វាជាការឈឺចាប់ភ្លាមៗ មុតស្រួច ដែលជាធម្មតា នៅតាមសាច់ដុំ ឬជើងរបស់អ្នក។ ភាគច្រើន គឺវាកើតឡើង នៅពេលយប់។ គេមិនទាន់ដឹងច្បាស់ អំពីមូលហេតុរបស់វានោះទេ។ ជាធម្មតា ការធ្វើលំហាត់ប្រាណ អំឡុងពេលមានផ្ទៃពោះ ជាពិសេស ការធ្វើចលនាកជើង និងជើង អាចជួយសម្រួលដល់ចលនាឈាមរត់ និងអាចជួយកាត់បន្ថយ ការឈឺចាប់បានទៀតផង។ អ្នកអាចសាកល្បង ការហាត់ប្រាណជើង ដូចខាងក្រោមនេះ ៖

• បត់ និងសន្ធឹងជើងរបស់អ្នក ឡើងចុះ ៣០ ដង

• បង្វិលជើងរបស់អ្នកទៅម្ខាងៗ ចំនួន ៨ ដង។

វាអាចនឹងធូរស្រាល ដោយគ្រាន់តែអ្នក លើកជើងឡើងលើបន្តិច ហើយទាញម្រាមជើង ចូលមកជិតខ្លួនរបស់អ្នក។ ម្យ៉ាងវិញទៀត អ្នកគួរតែពិភាគ្សាជាមួយគ្រូពេទ្យ ចំពោះបញ្ហាដូចខាងលើនេះ ថាតើអ្នកគួរប្រើថ្នាំ ឬយ៉ាងណា?

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស