
Health News
· 2020-03-24
តើមានមុខសញ្ញាអ្វីខ្លះ ដែលបញ្ជាក់ថាកូនកំពុងតែចាកឆ្ងាយពីអ្នកហើយ?
#គន្លឹះថែទាំសុខភាព# #ចាកឆ្ងាយ# #សុខភាព# #សំគាល់កូន#
3481
ក្នុងនាមជាឳពុកម្តាយមួយរូប អ្នកត្រូវតែចេះកត់សំគាល់កូនគ្រប់ជ្រុងជ្រោយ ព្រោះមានទង្វើមួយចំនួនអាចបញ្ជាក់ថាកូនកំពុងតែចាកឆ្ងាយពីអ្នកបណ្តើរៗហើយ បើអ្នកមិនដឹង នោះអ្នកនឹងក្លាយជាមនុស្សដែលមិនស្និទ្ធជាមួយកូន។ តើមានទង្វើអ្វីខ្លះ?
-បញ្ជាក់ថាកូនកំពុងតែស្អប់អ្នកបណ្តើរៗហើយ។
-បើនៅពេលដែលកូននិយាយជាមួយអ្នក ហើយគេមិនមើលមុខអ្នក នោះបញ្ជាក់ថាគេលែងជឿទុកចិត្តអ្នកហើយ ព្រោះអ្នកធ្លាប់កុហកគេជាច្រើនដងមកហើយ នោះក៏ជាទង្វើដែលស្តែងឱ្យអ្នកដឹងថាកូនកំពុងមិនចូលចិត្តអ្នកដែរ។
-នៅពេលដែលអ្នកស្តីឱ្យកូន ហើយគេមិនតមាត់ នៅស្ងៀម មិននិយាយស្តីអ្វីសោះ នោះបញ្ជាក់ថាកូនអ្នកស្អប់អ្នកហើយ ព្រោះគេមិនចង់និយាយតវ៉ាជាមួយអ្នកសូម្បីតែមួយម៉ាត់។
-សកម្មភាពមួយទៀតដែលបញ្ជាក់ថាកូនមិនចូលចិត្តអ្នក នោះគឺកូនមិនចែករំលែករឿងដែលកើតឡើងចំពោះគេប្រាប់អ្នកឡើយ។
-នៅពេលដែលគេស្អប់អ្នកហើយ គេនឹងមិនបកស្រាយអ្វីទាំងអស់នៅពេលដែលគេធ្វើខុស៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
យោបល់ទាំងអស់ (0)