TNAOT News

· 2020-04-01

វៀតណាម បិទព្រំដែនជាមួយប្រទេសជិតខាង ដើម្បីទប់ស្កាត់វីរុសកូវីដ១៩

#COVID-19# #បិទព្រំដែន# #សង្គម# #វៀតណាម# #ឡាវ# #ព័ត៌មានសង្គម#

2925

ប្រទេសវៀតណាម កាលពីថ្ងៃទី១ ខែមេសា បានបិទព្រំដែនជាមួយនឹងប្រទេសជិតខាងរបស់ខ្លួន រួមមាន ប្រទេសកម្ពុជា និងឡាវ ដើម្បីទប់ស្កាត់នូវការឆ្លងរីករាលដាល នៃវីរុសកូវីដ១៩ ហើយបច្ចុប្បន្នប្រទេសនេះ​មាន​អ្នក​ឆ្លងវីរុសកូវីដ១៩ ចំនួន២១២នាក់។

 

យោងតាមសារព័ត៌មានវៀតណាម Vnexpress បានផ្សាយ នៅថ្ងៃទី១ ខែមេសា ថា វៀតណាម បានបិទព្រំដែនរបស់ខ្លួន នៅភាគនិរតីជាមួយនឹងប្រទេសឡាវ និងកម្ពុជា ចាប់ផ្ដើមពីថ្ងៃពុធ ទី១ ខែមេសា ឆ្នាំ២០០២។ នេះជាវិធានការ សម្រាប់ការទប់ស្កាត់នូវការឆ្លងវីរុសកូវីដ១៩។

ក្រសួងការបរទេសវៀតណាម បានសរសេរ នៅក្នុងសេចក្ដីថ្លែងការណ៍​ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ ថា  ប្រទេសវៀតណាមបានសម្រេចផ្អាកសកម្មភាពឆ្លងកាត់ព្រំដែន នៅតាមច្រកទ្វារ​សំខាន់ៗ និងច្រក​ទ្វារផ្សេងៗទៀត ដែលជាសកម្មភាពចេញចូលតំបន់ព្រំដែនជាមួយនឹងកម្ពុជា ហើយឡាវ។ វិធានការបែបនេះ មានគោលបំណងទប់ស្កាត់នូវការឆ្លងកូវីដ១៩ និងដើម្បីឲ្យមានភាពប្រាកដប្រជា ចំពោះវិធីសាស្រ្ដ​ប្រឆាំងនឹងវីរុសកូវីដ១៩ នៅក្នុងប្រទេសវៀតណាម។

យោងតាមវើលដូម៉ែទ័រ បានឲ្យដឹងថា បើគិតត្រឹមវេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ (ម៉ោងនៅកម្ពុជា) នៅក្នុងប្រទេសវៀតណាម មានអ្នកឆ្លងវីរុសកូវីដ១៩ ចំនួន២១២នាក់ ក្នុង​នោះ​ជាសះ​ស្បើយ ចំនួន៥៨នាក់។ រីឯកម្ពុជា មានអ្នកឆ្លង ចំនួន១០៩ ក្នុងនោះជាសះស្បើយ ចំនួន២៣នាក់។ ចំណែកប្រទេសឡាវ មានអ្នកឆ្លង ចំនួន៩នា៕ ប្រែសម្រួលដោយ Nuon

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស