TNAOT News
· 2020-04-01
តម្លៃសាំងធ្លាក់ចុះ មិនធ្លាប់មានក្នុងរយៈ១០ឆ្នាំចុងក្រោយនេះ
#អាជីវកម្ម# #តម្លៃប្រេង# #ខែមេសា# #ក្រសួងពាណិជ្ជកម្ម# #សង្គម#
10926

ភ្នំពេញ៖ ចាប់ពីថ្ងៃទី១ ខែមេសា រហូតដល់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០នេះ សាំងធម្មតាត្រូវលក់តម្លៃ២ ៣៥០រៀល ក្នុងមួយលីត្រ និងម៉ាស៊ូតលក់ ក្នុងតម្លៃ ២ ៤៥០រៀលក្នុង១លីត្រ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ ក្រសួងពាណិជ្ជកម្ម ស្តីពីការកំណត់ថ្លៃប្រេងឥន្ធនៈ ត្រូវលក់រាយតាមស្ថានីយ។
នេះជាការធ្លាកចុះថ្លៃ ដែលមិនធ្លាប់មានក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ។ អ្នកវិភាគមើលឃើញថា ការចុះតម្លៃប្រេងនេះដោយសារតែ វិបត្តនៃជំងឺកូវីដ១៩ កំពុងវាយលុកជុំវិញពិភពលោក។ ប្រទេសមួយចំនួនបានដាក់បំរាមគោចរ មិនឲ្យប្រជាជនចេញដំណើរដូចសព្វដង។ យ៉ាងនេះក្តី ប្រទេសមួយចំនួនទៀត ដែលមិនទាន់មានបំរាមគោចរ ក៏ប្រជាពលរដ្ឋមិនធ្វើដំណើរតាមចិត្តចង់ដែរ៕ដោយ៖ ប៊ុនធឿន
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
យោបល់ទាំងអស់ (0)