
TNAOT News
· 2020-04-03
Trailer «Peninsula» រឿងថ្មីបន្ទាប់ពី "Train To Busan" ចេញហើយ ឡើងសាហាវតែម្ដង
#Peninsula# #Train to Busan# #កម្សាន្ត# #ភាពយន្តអន្តរជាតិ# #Trailer#
2358
រឿងថ្មីបន្ទាប់ពីរឿងកុន Zombie «Train To Busan» មានចំណងជើងថា «Peninsula» កំពុងទទួលបានការគាំទ្រ និងចាប់ខ្លាំងពីអ្នកគាំទ្រ ពេលនេះបានបញ្ចេញវីដេអូ Trailer ជាផ្លូវការហើយ។ «Peninsula» នឹងបង្ហាញសាច់រឿងរយៈពេល ៤ឆ្នាំបន្តរឿងរឿងរ៉ាវដែលបានកើតឡើងនៅរឿងចាស់«Train To Busan» ដែលបានទទួលជោគជ័យមិនធម្មតារួចមកហើយ។
ក្នុងវីដេអូ Trailer ថ្មីមួយនេះដែរ មានឈុតឆាករបស់តួឯក Jung Suk (សម្ដែងដោយ Kang Dong Won) ដែលប្រយុទ្ធតទល់ជាមួយនឹង Zombie រួមគ្នាជាមួយនឹង Min Jung (សម្ដែងដោយ Lee Jung Hyun) ដែលជាឈុតដ៏អស្ចារ្យ និងពិសេសមែនទែន។
រឿងបែប Zoombie នេះគ្រោងនឹងបញ្ចាំងជាផ្លូវការនៅអំឡុងរដូវក្ដៅខាងមុខ នៃឆ្នាំ ២០២០ ដែលវាជាការទន្ទឹងរង់ចាំរបស់អ្នកគាំទ្រជាយូរណាស់មកហើយ៕
អត្ថបទ៖ ផេង ផលធិតា
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)