bayontv news
· 2020-04-05
ខែក ខេមរិន្ទ ចាត់ទុកការងារគ្រូក្នុងពានសម្ដេចតេជោ ហ៊ុន សែន ជាបទពិសោធន៍ដ៏មានតម្លៃ
#កងយោធពលខេមរភូមិន្ទ# #ពានសម្ដេចតេជោ# #កីឡា# #ខែក ខេមរិន្ទ# #បាល់ទាត់អន្តរជាតិ#
1352
បាល់ទាត់៖ ក្រៅពីមានតួនាទីជាកីឡាករមួយរូបប្រចាំសមាគមបាល់ទាត់កងយោធពលខេមរភូមិន្ទ ខែក ខេមរិន្ទ បានឆ្លៀតបង្ហាត់ក្រុមមិនមែនអាជីព និងស្ម័គ្រចិត្តមួយចំនួនទាំងកម្រិតក្រុង, ស្រុក និងខេត្ត ដើម្បីក្រេបជញ្ជក់បទពិសោធន៍ពីការងារជាគ្រូបង្វឹក។ ជាក់ស្ដែងកាលពីពេលថ្មីៗនេះ ខ្សែការពារខាងលើបានចូលរួមក្រុមការងារជម្រើសខេត្តកណ្ដាលក្នុងនាមជាគ្រូជំនួយ ប្រកួតពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ខេត្ត ហើយឡើងដល់វគ្គ៨ក្រុមចុងក្រោយទៀតផង។ គេថា នេះជាឱកាសដ៏ពិសេសដើម្បីសម្រួចសមត្ថភាពឲ្យកាន់តែល្អ។
កីឡាករមានកំណើតនៅរាជធានីភ្នំពេញពន្យល់ថា ខ្លួនធ្លាប់កាន់ក្រុមមិនមែនអាជីព និងស្ម័គ្រចិត្តអីច្រើនដែរ ហើយមុនឈានមកកាន់ខេត្តកណ្ដាលលេងពានសម្ដេចតេជោនេះ ហើយក៏បានដឹកនាំក្រុមល្វាឯមជោគជ័យពានខេត្តកណ្ដាល ហើយថ្នាក់ដឹកនាំខេត្តក៏ជ្រើសរើសឲ្យតំណាងលេងពានសម្ដេចតែម្ដង។

រូបគេសប្បាយចិត្តដែលទទួលទំនុកចិត្តជាគ្រូ ព្រោះអាចទទួលបានបទពិសោធច្រើន។ ជាពិសេសបានដឹកនាំក្នុងពានសម្ដេចតេជោ ធ្វើឲ្យយើងបានដឹងពីការដឹកនាំដែលខុសពីការលេងឆ្ងាយ ហើយអាចយកបទពិសោធន៍នេះទៅរៀនវគ្គគ្រូបន្ថែមទៀតដើម្បីអភិវឌ្ឍខ្លួនបន្តទៀត។
កីឡាករសម្បូរបទពិសោធន៍ដដែលបង្ហើបថា ប្រសិនបើសហព័ន្ធបាល់ទាត់កម្ពុជាបើកវគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកកម្រិត C សាជាថ្មី គេនឹងដាក់ពាក្យដើម្បីបំពេញចំណេះឲ្យបានច្បាស់លាស់ ព្រោះមានបំណងចង់ក្លាយជាគ្រូបង្វឹកមួយរូបក្រោយចូលនិវត្តន៍ពីអាជីពលើវាលស្មៅ។ គួរដឹងដែរថា ខែក ខេមរិន្ទ ផ្ដើមអាជីពបាល់ទាត់នៅសមាគមកងយោធពលខេមរភូមិន្ទ ឆ្នាំ២០០៩ (កាលណោះនៅឈ្មោះក្លិបក្រសួងការពារជាតិ) និងធ្លាប់ជាប់ជម្រើសជាតិទាំងកម្រិតយុវជន និងក្រុមធំទៀតផង៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ទិដ្ឋភាពប្រជាពលរដ្ឋ រួមទាំងព្រះសង្ឃ ចាកចេញ/និមន្តចេញពីក្រុងសំរោង ខេត្តឧត្តរមានជ័យ ក្រោយថៃទម្លាក់គ្រាប់បែក
តើវាពិតទេ? ការញ៉ាំអាហារក្តៅអាចបង្កជាមហារីកបំពង់អាហារ
ពីឆ្នាំ 1938 ដល់ឆ្នាំ 1944 ទីក្រុង Guilin ដែលជាមជ្ឈមណ្ឌលដ៏សំខាន់មួយក្នុងអំឡុងសង្រ្គាមចិន-ជប៉ុន
TYDA - គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ចេញសេចក្តីជូនដំណឹង ឲ្យបងប្អូនទាំងអស់អាចរួមចំណែកតាមរយៈការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត
យោបល់ទាំងអស់ (0)