ស្ថានភាពផ្តល់ប្រាក់កម្ចី និងការដាក់ប្រាក់បញ្ញើនៅមានចរន្តជាធម្មតា

bayontv news 2020-04-05 10:49:26
ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

ភ្នំពេញ ៖ ប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ថ្លែងឲ្យដឹងថា ពាក់ព័ន្ធនិងស្ថានភាពផ្តល់ប្រាក់ការស្នើសុំប្រាក់កម្ចី ក៏ដូចជា ការដាក់ប្រាក់បញ្ញើ គិតមកដល់ពេលនេះ នៅមានចរន្តជាធម្មតា ពោលគឺមិនទាន់មានហានិភ័យបណ្តាលមកពីការប៉ះពាល់ជម្ងឺកូវីដ – ១៩ នៅឡើយ ។ លោក ផល វ៉ាន់ឌី នាយកប្រតិបត្តិ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានថ្លែងប្រាប់ភ្នាក់ងារអ្នកយកព័ត៌មាន BTV នៅថ្ងៃនេះថា គិតត្រឹមថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០ នេះ ស្ថានភាពវិស័យមីក្រូហិរញ្ញវត្ថុ ហាក់នៅមានស្ថានភាពធម្មតានៅឡើយ ក្នុងនោះ ការស្នើរសុំប្រាក់កម្ចី ក៏ដូចជាការដាក់ប្រាក់បញ្ញើ នៅមានចរន្តជាធម្មតា , ប៉ុន្តែចំពោះការដាក់ប្រាក់បញ្ញើ សមាគមសង្កេតឃើញថា ក្នុងរយៈពេលថ្មីៗនេះ មានការដកប្រាក់ខ្លះៗ ពីអតិថិជនដែលដាក់ប្រាក់បញ្ញើតូចៗ តែអតិថិជនដែលមានប្រាក់បញ្ញើច្រើន គឺនៅជាធម្មតា , ក្នុងនោះចំពោះសាច់ប្រាក់បម្រុងទុករបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ គឺមិនទាន់មានកង្វះសាច់ប្រាក់នោះឡើយ។

ចំណែកគោលការណ៍ផ្តល់ប្រាក់កម្ចីដល់ប្រជាពលរដ្ឋ ដ៏រាបណាអតិថិជននៅមានតម្រូវការ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ នៅតែបន្តផ្តល់ប្រាក់កម្ចីជូនអតិថិជន ឲ្យតែអតិថិជនមានលក្ខខណ្ឌគ្រប់គ្រាន់ តាមគោលការណ៍របស់គ្រឹះស្ថាននីមួយៗ ពោលគឺមានលទ្ធភាពសងត្រលប់មកវិញ សម្រាប់គោលដៅក្នុងការប្រើប្រាស់ប្រាក់កម្ចី ឬទ្រព្យបញ្ចាំជាដើម ។ ចំពោះករណីនេះ លោក បន្តយ៉ាងខ្លីថា បើមិនមានប្រាក់កម្ចី គ្រឹះស្ថានក៏មិនមានផលចំណេញនោះដែរ។​ លោក ផល វ៉ាន់ឌី លើកឡើងឲ្យដឹងថា ជុំវិញបញ្ហានេះ តាមរយៈការប្រជុំជាមួយសមាជិកទាំងអស់ក្នុងពេលថ្មីៗ , ការសងត្រឡប់របស់អតិថិជន នៅតែដំណើរការធម្មតានៅឡើយ ពោលគឺអត្រាហានិភ័យផលប័ត្រឥណទាន គឺនៅមិនទាន់មានអ្វីប្រែប្រួល។ តែទោះបីយ៉ាងណា សមាគម រួមជាមួយសមាជិករបស់ខ្លួន បានកំពុងតាមដានស្ថានភាពវិវត្តនៃវិស័យមីក្រូហិរញ្ញវត្ថុយ៉ាងចិត្តទុកដាក់ ជាមួយដៃគូពាក់ព័ន្ធ ក៏ដូចជាចាត់វិធានការត្រៀមទុកដើម្បីបង្ការ និងដោះស្រាយបញ្ហាផ្សេងៗ ដែលអាចនឹងកើតឡើងជាយថាហេតុ។

សូមបញ្ជាក់ថា គិតត្រឹមដំណាច់ឆ្នាំ២០១៩ វិស័យមីក្រូហិរញ្ញវត្ថុបានផ្តល់ឥណទានដល់ប្រជាពលរដ្ឋជាង ២ , ២ លានគ្រួសារ ក្នុងនោះចំនួន ៨០ % ជាស្ត្រី , ចំណែកផលប័ត្រឥណទាន មានជាង ២៧ , ៨៨៨ ពាន់លានរៀល ក្នុងនោះប្រជាពលរដ្ឋប្រមាណ ២ , ៧ លាននាក់ បានទទួលសេវាសន្សំ ដែលមានចំនួនទឹកប្រាក់ប្រមាណ ១៤ , ៦២៦ ពាន់លានរៀល តាមរយៈការិយាល័យតំណាងចំនួនប្រមាណជាង ១ពាន់កន្លែង និងមានបុគ្គលិកបម្រើការងារសរុបប្រមាណជាង ៣ម៉ឺននាក់ នៅទូទាំង ២៥ រាជធានី - ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា៕

សេចក្តីប្រកាស៖

អត្ថបទនេះដកស្រង់ចេញពីបណ្តាញព័ត៌មានក្នុងស្រុក វាមិនមែនជាគំនិតឬគោលការណ៍របស់ TNAOT APPទេ ប្រសិនបើមានបញ្ហាពាក់ព័ន្ធនឹងកម្មសិទ្ធិបញ្ញា សូមជូនជាដំណឹង យើងនឹងលុបចោល។​

ការណែនាំពិសេស

  • វិធីសាស្ត្រខ្លះៗក្នុងការជួយសម្រាប់អ្នកចេះភាសាអង់គ្លេសស្រាប់

    VannyThong 784 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    វិធីសាស្ត្រខ្លះៗក្នុងការជួយសម្រាប់អ្នកចេះភាសាអង់គ្លេសស្រាប់

    VannyThong 784 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    វិធីសាស្ត្រខ្លះៗក្នុងការជួយសម្រាប់អ្នកចេះភាសាអង់គ្លេសស្រាប់

    VannyThong 0 ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី
  • ៤ រឿងត្រូវនិយាយគ្នាឲ្យច្បាស់ មុនពេលរៀបការ ប្រយ័ត្នជីវិតគូក្លាយជាឥតន័យ

    Knongsrok 5176 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    ៤ រឿងត្រូវនិយាយគ្នាឲ្យច្បាស់ មុនពេលរៀបការ ប្រយ័ត្នជីវិតគូក្លាយជាឥតន័យ

    Knongsrok 5176 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    ៤ រឿងត្រូវនិយាយគ្នាឲ្យច្បាស់ មុនពេលរៀបការ ប្រយ័ត្នជីវិតគូក្លាយជាឥតន័យ

    Knongsrok 0 ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី
  • សត្វល្មូនតូចជាងគេបំផុត នៅលើពិភពលោក កំពុងជិតផុតពូជហើយ អ្នកវិទ្យាសាស្ត្រ កំពុងសិក្សាក្បាល របស់ពួកគេ ដោយព្យាយាមរកមូលហេតុ

    Lookingtoday 15418 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    សត្វល្មូនតូចជាងគេបំផុត នៅលើពិភពលោក កំពុងជិតផុតពូជហើយ អ្នកវិទ្យាសាស្ត្រ កំពុងសិក្សាក្បាល របស់ពួកគេ ដោយព្យាយាមរកមូលហេតុ

    Lookingtoday 0 ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី
  • មនុស្សពេញវ័យគឺជាមនុស្សដែលមានទំនួលខុសត្រូវខ្ពស់

    Tong Chhunleng 3628 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    មនុស្សពេញវ័យគឺជាមនុស្សដែលមានទំនួលខុសត្រូវខ្ពស់

    Tong Chhunleng 3628 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    មនុស្សពេញវ័យគឺជាមនុស្សដែលមានទំនួលខុសត្រូវខ្ពស់

    Tong Chhunleng 0 ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី

មិនមានផ្សេងទៀតទេ

ស្កេនQRកូដទាញយក រីករាយនឹងព័ត៌មានដ៏សម្បូរបែប