Sokundara

· 2020-04-03

De Bruyne ថា លីគអង់គ្លេស គួរបញ្ចប់ឲ្យបានកាន់តែឆាប់ កាន់តែល្អ

#អង់គ្លេស# #Covid-19# #Bruyne# #Manchester City# #កីឡា# #បាល់ទាត់អន្តរជាតិ#

16433

De Bruyne និងមិត្ដរួមក្រុម Manchester City របស់គេ កំពុងស្ថិតក្នុងស្ថានភាពដូចគ្នា ដោយជាប់នៅក្នុងគេហដ្ឋាន ដោយសារជំងឺ Covid-19 កំពុងរាលត្បាត ស្របពេលដែលលីគធំៗក្នុងអឺរ៉ុប ក៏ត្រូវបានផ្អាកជាបណ្ដោះអាសន្នផងដែរ។

ខែ្សបម្រើឆ្នើមជម្រើសជាតិបែលហ្ស៊ិកនេះ បាននិយាយថា លីគមួយនេះនឹងរងនូវផលវិបាកខ្លាំង ក្នុងការរៀបចំការប្រកួត និងការរៀបចំអ្វីៗផ្សេងៗទៀតសម្រាប់ត្រៀមក្នុងការប្រកួតនៅរដូវកាលក្រោយ។

«ខ្ញុំអត់ដឹងថា ពេលណាដែលយើងអាចលេងបានវិញទេ» De Bruyne និយាយប្រាប់កាសែតមួយក្នុងស្រុក។

«ដូចនៅទីនេះចឹង។ នៅអង់គ្លេស គេចង់រង់ចាំឲ្យអស់ពីលទ្ធភាពមុននឹងធើ្វការសម្រេចចិត្ដ។ ប៉ុន្ដែក្នុងនាមជាកីឡាករបាល់ទាត់ បើអ្នកមិនធើ្វអ្វីសោះរហូតដល់ទៅ ៦សប្ដាហ៍ វានឹងក្លាយជារឿងមួយដ៏គួរឲ្យអស់សំណើច។ ជាធម្មតា អ្នកត្រូវការលេង Pre-season ៣ ទៅ៤សប្ដាហ៍។ បើលីគចាប់ផ្ដើមសាថ្មី អ្នកនឹងអាចស្ថិតនៅក្នុងបន្ទប់ព្យាបាលជំងឺ ដោយសារតែរាងកាយទាំងមូលស្ពឹក ដូច្នេះលីគគួរតែបញ្ចប់ឲ្យបានកាន់តែឆាប់ ដើម្បីកុំឲ្យមានភាពរញ៉េរញៃនៅរដូវកាលក្រោយ» De Bruyne បន្ថែម៕

ប្រភព៖ Sky Sports

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)