
Sirath
· 2020-04-04
Yoon Hak សមាជិកក្រុមSupernova ជាតារាកូរ៉េដំបូងគេមានជំងឺកូវីដ ១៩
#Supernova# #COVID-19# #Yoon Hak# #កម្សាន្ត# #តារាអន្តរជាតិ#
1387
តារាចម្រៀង/សម្តែង Yoon Hak ដែលមានឈ្មោះពេញ Jung Yoon Hak អាយុ ៣៧ឆ្នាំ ត្រូវបានគេស្គាល់ថាជាសមាជិកនៃក្រុមចម្រៀងប្រុស Supernova ជាតារាកូរ៉េទីមួយ ដែលតេស្តរកឃើញថាមានជំងឺកូវីដ ១៩។
តាមព័ត៌មានចុះផ្សាយបានឱ្យដឹងកាលពីថ្ងៃទី៣ ខែមេសា Yoon Hak តេស្តរកឃើញមានជំងឺកូវីដ១៩ តាំងពីថ្ងៃទី១ ខែមេសាមកម្លេះ។ តារារូបនេះ មានភាពសកម្មខ្លាំងទាំងការងារជាតារាចម្រៀងនៅក្នុងក្រុម Supernova និងជាផលិតករនៅក្នុងប្រទេសជប៉ុន ហើយថ្មីៗនេះ លោកបានចូលរួមក្នុងការផលិតកម្មវិធីប្រកួតចម្រៀង G-EGG។
ក្រោយត្រឡប់មកពីប្រទេសជប៉ុនវិញកាលពីថ្ងៃទី២៤ ខែមីនា Yoon Hak ចាប់ផ្តើមចេញនូវរោគសញ្ញាជំងឺកូវីដ ១៩។ បន្ទាប់មក លោកបានទៅធ្វើតេស្តរកវីរុសកូរ៉ូណានៅថ្ងៃទី៣១ ខែមីនា ហើយលទ្ធផលវិជ្ជមាននៃជំងឺកូវីដ១៩ បានចេញនៅថ្ងៃបន្ទាប់។ បច្ចុប្បន្ននេះ លោក Yoon Hak កំពុងបានដាក់ឱ្យនៅដាច់ដោយឡែក និងសម្រាកព្យាបាលនៅមន្ទីរពេទ្យមួយក្នុងទីក្រុងសេអ៊ូល។
ប្រែសម្រួលដោយ៖ កញ្ញា ស៊ីរ័ត្ន
ប្រភព៖ allkpop
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
សម្តេចតេជោ ហ៊ុន សែន៖ ក្នុងឆ្នាំ២០២៣នេះ ស៊ីហ្គេមលើកទី៣២ក៏ធ្វើ អង្គរសង្ក្រាន្តក៏ធ្វើ
ដឹប៊ី រីស៊ត អមទៅដោយ រុក្ខជាតិត្រូពិចខៀវខ្ចី ទីកន្លែងស្អាតមានអំណោយផលពីព្រែកកំពង់បាយកំពតលាក់ខ្លួនក្នុងក្រុងដែលភ្ញៀវគ្រប់រូបមិនគួរមើលរំលង
ប៉ូឡូញត្រៀមខ្លួនបញ្ជូនយន្តហោះចម្បាំងទៅឱ្យអ៊ុយក្រែនជាមួយណាតូ
រឿង : ស្នាមស្នេហ៍សមុទ្រខ្សាច់ ភាគ៣៨
យោបល់ទាំងអស់ (0)