SaroeunPheara
· 2020-04-04
ស្ងាត់ៗ! Pep ចង់ប្រមូលយកកីឡាករបីរូបនេះរបស់ក្លិប Inter មកចូលរួមក្រុមនារដូវក្តៅ
#Manchester City# #កីឡា# #Pep# #Skriniar# #បាល់ទាត់អន្តរជាតិ#
2897
ក្លិបមេឃខៀវ Manchester City ត្រូវបានរាយការណ៍មកថា កំពុងតែចាប់អារម្មណ៍ក្នុងការនាំយកកីឡាករបីរូបរបស់ក្លិប Inter-Milan នៅកំឡុងទីផ្សារដោះដូរកីឡាកររដូវក្តៅខាងមុខ។
យោងតាមកាសែតអ៊ីតាលី Tuttosport បានឱ្យដឹងថា អ្នកចាត់ការទូទៅក្លិបមេឃខៀវ លោក Pep Guardiola កំពុងតែត្រៀមនាំយកកីឡាកររបស់ក្លិប Inter ខាងលើចំនួនបីរូបមកចូលរួមក្រុមនារដូវក្តៅនេះ ដែលរួមមាន ខ្សែការពារចំនួនពីររូប Milan Skriniar និង Alessandro Bastoni ហើយមួយវិញទៀតគឺខ្សែប្រយុទ្ធ Lautaro Martinez។
លោក Guardiola ត្រូវការខ្សែការពារបន្ថែមទៀតសម្រាប់ត្រៀមពង្រឹងក្រុមនៅរដូវក្តៅ ដោយអ្នកចាត់ការទូទៅក្លិបរូបនេះកំពុងតែត្រៀមបាត់បង់ខ្សែការពារសំខាន់របស់ខ្លួនផងដែរគឺ កីឡាករ John Stones បន្ទាប់ពីក្លិបកាំភ្លើងធំ Arsenal ហ៊ានឱ្យតម្លៃខ្លួនដល់ទៅ ៥០លានអឺរ៉ូ ឯណោះ ក្នុងការទិញផ្តាច់កុងត្រាខ្សែការពាររូបនេះ។
យ៉ាងណាមិញ ខ្សែការពារមេឃខៀវម្នាក់ទៀត កីឡាករ Aymeric Laporte ក៏កំពុងស្ថិតក្នុងការចង់បានពីក្លិបអ្នកមានបុណ្យ Barcelona ផងដែរ នៅរដូវក្តៅនេះ ម្ល៉ោះហើយអ្នកចាត់ការទូទៅក្លិបខាងលើមានតែស្វះស្វែងរកខ្សែការពារបម្រុងទុកជាមុន ហើយលោកបានជ្រើសរើសបេក្ខភាពចំនួនពីររូបដែលអាចផ្លាស់មកកាន់ទឹកដី Etihad បាននោះគឺ Skriniar និង Bastoni។
ដោយឡែកចំពោះខ្សែប្រយុទ្ធ Martinez ក៏លោកចង់នាំយកមកកាន់ទឹកដី Etihad ផងដែរ ដើម្បីជួយសម្រួលនៅតំបន់ប្រយុទ្ធបន្ថែម ដែលបច្ចុប្បន្នរួមមាន Sergio Aguero និង Gabriel Jesus។
យ៉ាងណាមិញ Man City នឹងត្រូវប្រឈមមុខជាមួយក្លិប Barcelona ដែលកំពុងតែចង់បានខ្សែប្រយុទ្ធ Martinez យ៉ាងខ្លាំង ក្រោយមានបណ្តាសារព័ត៌មានជាច្រើនបានចុះផ្សាយផ្សាភ្ជាប់រូបគេទៅនឹងការផ្លាស់ទៅកាន់ទឹកដី Camp Nou នៅរដូវក្តៅនេះផងដែរ៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Calciomercato
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
មានដឹងទេថា ប្រទេសឯករាជ្យចំនួន ៥ នេះអត់មានព្រលាន យន្តហោះផ្ទាល់ខ្លួនទេ
មេដឹកនាំអ៊ីរ៉ង់ មិននិយាយសំដៅទៅលើការសងសឹករបស់អ៊ីស្រាអែលនោះទេ
ទ្រឹស្ដីទាំង ៧ របស់មហាសេដ្ឋី លី កាស៊ី ជាបុគ្គលដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតនៅអាស៊ី
ម្តាយដែលមានចរិតលក្ខណៈរឹងមាំ កូនស្រីរបស់គាត់នឹងមានសំណាង ទទួលបានជោគជ័យ និងមានសុភមង្គល
យោបល់ទាំងអស់ (0)