TNAOT News

· 2020-04-04

ស្ថានទូតចិននៅកម្ពុជា បង្ហូតទង់ជាតិពាក់កណ្ដាលកាន់ទុក្ខអ្នកស្លាប់ ដោយសារកូវីដ១៩

#ប្រទេស​ចិន# #គោរពវិញ្ញាណក្ខន្ធ# #សង្គម# #ស្ថានទូត# #ព័ត៌មានសង្គម#

1894

ភ្នំពេញ៖ នៅក្នុងថ្ងៃនេះ ស្ថានទូតចិនប្រចាំប្រទេសកម្ពុជា បានធ្វើការរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះអ្នកដែលបានបាត់បង់ជីវិត ដោយមេរោគឆ្លងកូវីដ១៩ ។

នៅលើផេកផ្លូវការរបស់ស្ថានទូតចិនប្រចាំកម្ពុជា បានបង្ហោះនៅមុននេះបន្តិច ដោយមានអត្ថន័យថា៖ “សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ជូនចំពោះវីរជនដែលបានពលីជីវិត និងបងប្អូនប្រជាពលរដ្ឋចិនដែលបានបាត់បង់ជីវិត ក្នុងកិច្ចប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺវីរុសកូវីដ-១៩” ។

នៅក្នុងនោះដែរ បានសង្កេតឃើញថា ស្ថានទូតចិន បានបង្ហូតទង់ជាតិរបស់ខ្លួនត្រឹមពាក់កណ្ដាល ដើម្បីបង្ហាញ និងចូលរួមរំលែកទុក្ខដ៏សោកសៅបំផុត ដែលជំងឺកូវីដ១៩ បានប្រល័យជីវិតជនជាតិជនចិន អស់ចំនួន ៣ ៣២៦នាក់ នៅក្នុងនោះមានគ្រូពេទ្យរាប់សិបនាក់ ក៏បានបានបាត់បង់ជីវិត ក្នុងសោកនាដកម្មដ៏អាក្រក់មួយនេះផងដែរ។

សូមរម្លឹកថា គិតមកត្រឹមថ្ងៃទី៤ ខែមេសា ឆ្នាំ២០២០នេះ ទូទាំងប្រទេសចិន មានមនុស្សសរុបចំនួន ៨១ ៦៣៩នាក់ បានឆ្លងវីរុសកូវីដ១៩ ដោយនៅក្នុងនោះករណីស្លាប់មាន ៣ ៣២៦នាក់ ចំណែកឯអ្នកជាសះស្បើយមាន ៧៦ ៧៥៥នាក់៕ ដោយ៖ តារា

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស