TNAOT News
· 2020-04-04
រាត្រីដំបូង នៃច្បាប់គ្រាអាសន្ន នៅប្រទេសថៃ ដើម្បីទប់ស្កាត់កូវីដ-១៩
#COVID-19# #ថៃ# #គ្រាអាសន្ន# #សង្គម# #នយោបាយជាតិ# #បម្រាមគោចរ#
2142
ច្បាប់អាសន្ន នៅទូទាំងប្រទេសថៃ បានចាប់ផ្តើមអនុវត្ដ ចាប់ពីវេលាម៉ោង១០យប់ រហូតដល់ម៉ោង៤ព្រឹក ដោយបានចូលជាធរមាន នៅយប់ថ្ងៃទី៣ ខែមេសា។ ច្បាប់នេះមិនទាន់កំណត់ពេលវេលា ត្រូវលុបចេញវិញនោះឡើយ ដោយអាស្រ័យទៅលើស្ថានភាពកូវីដ-១៩ ។
សារព័ត៌មាន Channel News Asia បានផ្សាយថា នៅយប់ទីមួយ នៃច្បាប់គ្រាអាសន្ននោះ ប៉ូលិស និងទាហាន បិទម៉ាស់ការពារ នៅគ្រប់ទីកន្លែង ដើម្បីត្រួតពិនិត្យការអនុវត្តច្បាប់របស់ពលរដ្ឋ។ ទីតាំងត្រួតពិនិត្យ មានចំនួន៤២១កន្លែង នៅទូទាំងប្រទេសថៃ ដើម្បីទប់ស្កាត់ដល់អ្នកបំពាន។
នៅក្នុងទីក្រុងបាងកកជាទីកន្លែង មានមនុស្សច្រើន ទាំងថ្ងៃទាំងយប់ ពិសេសគឺទីក្រុងភ្លើងពណ៌ ហើយមានមនុស្សច្រើន នៅពេលយប់ ក៏ត្រូវបិទ នៅត្រឹមម៉ោង១០យប់ដែរ។ ពលរដ្ឋដែលធ្វើដំណើរ នៅតាមផ្លូវ នឹងត្រូវប្រញាប់វិលត្រឡប់ទៅផ្ទះសម្បែងវិញ ដោយសារខ្លាចល្មើសនឹងច្បាប់ហាមប្រាមចូលជាធរមាន។ អ្នកបំពានច្បាប់ អាចនឹងត្រូវជាប់គុក រយៈពេល២ឆ្នាំ ឬពិន័យជាប្រាក់៤ម៉ឺនបាត ឬស្មើនឹង១២១៥ដុល្លារ។
ឧបនាយករដ្ឋមន្ត្រីថៃ លោក Wissanu Krea-ngam កាលពីថ្ងៃទី៣ ខែមេសា បានបញ្ជាក់ថា ច្បាប់បម្រាបគោចរ៦ម៉ោង នាពេលយប់ អាចនឹងបន្តអនុវត្ត រយៈពេលវែង បើទោះជាការឆ្លងរាលដាល នៃកូវីដ-១៩ គ្រប់គ្រងបានទាំងស្រុងក្តី។ លោកបន្តទៀតថា ការបិទទីក្រុងបាងកក នៅពេលថ្ងៃ គឺពិបាកសម្រេចណាស់៕ប្រែសម្រួលដោយ៖ MEO
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ការស្ទង់មតិ៖លោក Putin មានប្រជាប្រិយភាពទ្វេដង ធៀបនឹងលោក Biden នៅក្នុងរដ្ឋជាច្រើននៅមជ្ឈិមបូព៌ា និងអាហ្វ្រិក
មនុស្សឆ្លាតមិនស្តាយក្នុងការចំណាយលុយលើ៣យ៉ាងនេះទេ វិនិយោគកាន់តែច្រើន លុយចូលកាន់តែច្រើន
លាភធំអណ្តែតឡើងហើយ! ក្ដោបឱកាសកើបលុយ ៣ ខែចុងឆ្នាំនេះ ដល់ឆ្នាំក្រោយអ្នកនឹងអាចសន្សំលុយបានទិញឡានទិញផ្ទះយ៉ាងងាយ
បើចង់រួចផុតពីភាពក្រីក្រ ត្រូវចាំពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធទាំង៤នេះ
យោបល់ទាំងអស់ (0)