បង្ហោះផ្សាយ

ខ្មែរ

i-111

· 2020-04-05

វេជ្ជបណ្ឌិតទូទាំងពិភពលោកព្រមានថា វីរុសកូរ៉ូណាអាចបង្កការខូចខាតដល់ខួរក្បាលនិងសួតយ៉ាងធ្ងន់ធ្ងរ

#COVID-19# #សរសៃប្រសាទ# #សុខភាព# #ជំងឺ# #វេជ្ជបណ្ឌិត# #ខួរក្បាល#

6013

វេជ្ជបណ្ឌិតជុំវិញសកលលោកព្រមានថា អ្នកជំងឺកូរ៉ូណាមួយចំនួនអាចនឹងខូចខួរក្បាល ដោយសារតែមេរោគដ៏វិនាសកម្មនេះ។

អ្នកជំងឺនៅរដ្ឋផ្លរីដាម្នាក់វ័យ ៧០ ឆ្នាំ បានបាត់បង់សមត្ថភាពនិយាយយ៉ាងហោចណាស់មួយរយៈ។ នេះបើយោងតាមកាសែត New York Times សរសេរកាលពីថ្ងៃព្រហស្បតិ៍។

ការស្កែនមើលខួរក្បាលស្ដ្រីម្នាក់វ័យ ៥០ ឆ្នាំ ត្រូវបានធ្វើឡើងក្នុងទីក្រុង Detroit លាតត្រដាងថា កោសិកាខួរក្បាលរបស់គាត់បានស្លាប់ ដោយសារតែជំងឺកូវីដ៩។

ហើយការវាយប្រហារលើប្រព័ន្ធសរសៃប្រសាទបែបនេះក៏កើតឡើងនៅអ៊ីតាលី និងចិនផងដែរ។

ខណៈដែលផលវិបាកលើប្រព័ន្ធសរសៃប្រសាទហាក់ប៉ះពាល់ដល់ចំនួនមនុស្សតូចក្នុងចំណោមអ្នកជំងឺកូរ៉ូណាជាង ៧០០.០០០ នាក់នៅជុំវិញពិភពលោក របាយការណ៍នេះបានបង្ហាញពីរូបភាពគួរឱ្យព្រួយបារម្ភនៃលទ្ធភាពរបស់វាសម្រាប់ផលប៉ះពាល់រយៈពេលយូរអង្វែង៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស