SaroeunPheara
· 2020-04-06
យោធាថៃរៀបចំមន្ទីរពេទ្យនិងកន្លែងស្នាក់នៅសម្រាប់អ្នកឆ្លងវីរុសកូវីដ១៩ក្នុងករណីចាំបាច់
#មន្ទីរពេទ្យ# #COVID-19# #សង្គម# #Kongcheep Tantravanich# #នយោបាយជាតិ#
830
ក្រសួងការពារជាតិថៃបានបញ្ជាឱ្យកងកម្លាំងប្រដាប់អាវុធ មានកន្លែងទំនេរសម្រាប់ធ្វើជាមន្ទីរពេទ្យនៅតាមមូលដ្ឋាននិងត្រៀមបុគ្គលិកដើម្បីជួយ ប្រសិនបើចំនួននៃការឆ្លងវីរុសកូវីដ ១៩ លើសពីប្រព័ន្ធសុខាភិបាល។
អ្នកនាំពាក្យក្រសួងការពារជាតិ លោកឧត្តមសេនីយ៍ឯក Kongcheep Tantravanich បានមានប្រសាសន៍នៅថ្ងៃនេះថា យោងទៅតាមទិន្នន័យបច្ចុប្បន្ននេះ ប្រសិនបើអត្រានៃការឆ្លងមិនបានថយចុះមុនពាក់កណ្តាលខែមេសាទេនោះ ប្រព័ន្ធសុខាភិបាលដែលមានស្រាប់ប្រហែលជាមិនអាចទ្រទ្រង់នូវចំនួនអ្នកជំងឺដ៏ច្រើនលើសលប់នេះបានឡើយ។ លើសពីនេះលោកបានកត់សម្គាល់ថា មានជនជាតិថៃជាច្រើននៅក្រៅប្រទេសមានបំណងចង់វិលត្រឡប់មកស្រុកវិញ។ អ្នកដែលធ្វើដំណើរទាំងអស់នឹងត្រូវចូលក្នុងកន្លែងដែលដាក់ឱ្យនៅដាច់ដោយឡែករបស់រដ្ឋ ដូច្នេះចាំបាច់ត្រូវមានកន្លែងស្នាក់នៅមុនពេលពួកគេមកដល់។
លោកពន្យល់ថា មន្ទីរពេទ្យនៅតាមអគារផ្សេងៗនឹងត្រូវប្រើសម្រាប់ផ្ទុកអ្នកផ្ទុកវីរុសកូវីដ ១៩កម្រិតស្រាល ចំណែកឯមន្ទីរពេទ្យនឹងត្រូវទុកសម្រាប់អ្នកជំងឺកម្រិតធ្ងន់ធ្ងរ។ មន្ទីរពេទ្យយោធា និងអគារផ្សេងៗមានទំហំសរុបដែលអាចដាក់បានគ្រែចំនួន ២៦០០គ្រែ។ បច្ចុប្បន្ននេះ មូលដ្ឋានកងទ័ពជើងទឹក Sattahip និងសាលាហោះហើររបស់កងទ័ពអាកាសនៅក្នុងស្រុក Kamphaeng Saen នៃខេត្ត Nakhon Pathom ត្រូវបានប្រើដើម្បី ដាក់ឲ្យជនជាតិថៃដែលធ្វើដំណើរមកពីបរទេស។ អ្នកនាំពាក្យរបស់ CCSA លោកThaveesilp Wissanuyothin បានសង្កត់ធ្ងន់លើភាពចាំបាច់នៃអ្នកដែលរដ្ឋបានដាក់ឱ្យនៅដាច់ដោយឡែក នៅតាមកន្លែងនានារបស់រដ្ឋ ដើម្បីទប់ស្កាត់ការរីករាលដាលនៃការឆ្លង។ លោកបានមានប្រសាសន៍ថា« ប្រសិនបើអ្នកដែលត្រឡប់មកពីបរទេសម្នាក់ ឬពីរនាក់មានផ្ទុកវីរុសកូវីដ ១៩ ហើយពួកគេមិនបានរាយការណ៍មកអាជ្ញាធរ នោះពួកគេនឹងក្លាយជាមេរោគដែលចម្លងអ្នកគ្រប់គ្នា។» នេះជាមេរៀនដែលយើងបានឆ្លងកាត់រួចហើយ” ។ លោកបានថ្លែងអំណរគុណដល់អ្នកដំណើរទាំង ១៥៨នាក់ ដែលមកដល់ព្រលានយន្តហោះកាលពីថ្ងៃសុក្រហើយបានទាក់ទងទៅអាជ្ញាធរ រួមទាំងបានព្រមព្រៀងក្នុងការរស់នៅដាច់ដោយឡែក។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Thai PBS WORLD
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
៣ យ៉ាងដែលពិបាកបំផុតក្នុងជីវិត បើអ្នកអាចឆ្លងផុតបាន អ្នកពិតជាសំណាងខ្លាំង ដូចមានទេវតាតាមថែរក្សា
១០ចំណុច ដែលបង្ហាញពីការពិត នៃការធ្វើការងាររបស់យើងរាល់ថ្ងៃ
អតីតវិស្វករសូហ្វវែរ Google ត្រូវបានចោទប្រកាន់ពីបទលួចការសម្ងាត់ AI ដើម្បីជួយក្រុមហ៊ុនចិន
ទម្លាប់ល្អៗចំនួន ២៩ ដែលធ្វើឲ្យដៃគូស្នេហា កាន់តែស្និទស្នាល ផ្អែមល្ហែម និងទំនាក់ទំនងកាន់តែរឹងមាំ-v2
យោបល់ទាំងអស់ (0)